(វីដេអូ) យូរៗទើបជួបម្ដង! ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញការគោរពចំពោះរៀមច្បង ឱក សុគន្ធកញ្ញា ចាត់ទុកដូចបងស្រី
ពិតណាស់ បវរកញ្ញាពោរពេញដោយប្រជាប្រិយភាពកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 មកដល់ពេលនេះ នៅតែមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែលចំពោះរូបនាង ដែលអ្នកគាំទ្រនៅតែបន្តតាមដានគាំទ្រដល់រូបនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗ។
យ៉ាងណាមិញ ក្រៅពីឆក់បានការចាប់អារម្មណ៍តាមដានក្នុងការងារសិល្បៈផ្សេងៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏តែងទទួលបានការសរសើរពីអត្តចរិតដ៏រួសរាយ និង គួរឱ្យស្រឡាញ់របស់នាងទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ បវរកញ្ញាដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈបានឃើញសកម្មភាពរបស់នាងជួបជាមួយរៀមច្បងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងកម្មវិធីជួបជុំសិល្បករ និង ទទួលគ្រឿងឥស្សរិយយស ដោយនាងបានបង្ហាញការគោរពស្រឡាញ់ឱនលំទោន និង រាក់ទាក់ចំពោះរៀមច្បងរូបនេះយ៉ាងគួរឱ្យស្រឡាញ់។
សកម្មភាពរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជួបរៀមច្បង ឱក សុគន្ធកញ្ញា នេះដែរ កំពុងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាង បានចែករំលែកវីដេអូភ្ជាប់ជាមួយពាក្យពេចន៍សរសើរពីអត្តចរិតដ៏រួសរាយ និង ចេះគោរពរៀមច្បងរបស់នាង៕