(វីដេអូ) បវរកញ្ញា ខាត់ ស្រីច័ន្ទ ចាយពេលរាប់ម៉ោង ធ្វេីវីដេអូ Apsara Make Up បង្ហាញពីវប្បធម៌ខ្មែរ
ក្រោយពីមានការបំផុសគំនិតក្នុងការលេងតាម Trend លេីបណ្តាញសង្គម Tik Tok នោះ គេក៏បានឃេីញមានសិល្បការិនីមួយចំនួនបានចាប់ផ្តេីមបង្ហាញការលេង Apsara Make Up និង ឈុតបុរាណផ្សេងទៀត។
ក្នុងនោះ គេក៏បានឃេីញ កញ្ញា ខាត់ ស្រីច័ន្ទ ឬ សុខា ច័ន្ទ លំដាប់រងទី ៤ Miss Grand Cambodia 2020 និង ជា National Director Miss Planet Cambodia ក៏បានចូលរួមបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរតាម Trending នេះដែរ តាមរយៈ Apsara Make Up។
កញ្ញា ខាត់ ស្រីច័ន្ទ បានលេីកការផាត់មុខ និង គ្រងឈុតអប្សរាយ៉ាងល្អល្អះមកបង្ហាញជូនលើបណ្តាញសង្គមរបស់នាង ដោយមានការសរសេីរ និង ចែករំលែកជាបន្តបន្ទាប់ពីការចូលរួមផ្សព្វផ្សាយនូវអ្វី ដែលជារបស់ខ្មែរទៅកាន់សកលលោក។
លេីសពីនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ កញ្ញា ខាត់ ស្រីច័ន្ទ ក៏បានបញ្ជាក់ថា ការផាត់មុខ ថតវីដេអូគ្រងឈុតអប្សរានេះ គឺកញ្ញា និង ក្រុមការងារប្រេីពេលត្រឹមតែ ២ ម៉ោង ប៉ុណ្ណោះ៕