ឃើញគេរៀបការហូរហែ! គូម៉ា និង ម៉ៅ គឹមធីតា សង្ស័យនៅមិនយូរទេ ក្រោយឃើញអ្នកទាំងពីរកាន់ដៃគ្នាថតឈុតកូនកំលោះក្រមុំ
រយៈពេល ៧ ឆ្នាំមកហើយដែលគូស្នេហ៍សិល្បៈដ៏មានប្រជាប្រិយភាពមួយគូ គឺតារាចម្រៀងប្រុសរូបសង្ហា គូម៉ា និង តារាសម្ដែង ម៉ៅ គឹមធីតា បានទាក់ទងយល់ចិត្តថ្លើមគ្នាជាសង្សារ ដោយជារឿយៗ គូស្នេហ៍តារាវ័យក្មេងមួយគូនេះ តែងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញយ៉ាងល្អូកល្អិនធ្វើឱ្យមហាជនលួចច្រណែនមិនស្ទើរឡើយ។
ក្នុងនោះដែរ គេក៏បានឃើញថា ក្រៅពីភាពផ្អែមល្ហែមគូស្នេហ៍អ្នកសិល្បៈទាំង ២ ក៏យកចិត្តទុកធុរៈ និង ជួយការរកស៊ីគ្នាទៀតផង ដោយបច្ចុប្បន្ន លោក គូម៉ា និង កញ្ញា ម៉ៅ គឹមធីតា កំពុងមមាញឹកលើរបររកស៊ីក្នុងហាងលក់គ្រឿងសមុទ្រយីហ៊ោ «គូម៉ា លក់គ្រឿងសមុទ្រ»។
ជាការពិតណាស់ បើទោះជាចងចំណងស្នេហ៍ច្រើនឆ្នាំ តែតារាប្រុសស្រីទាំង ២ ហាក់មិនទាន់បង្ហើបពីដំណឹងល្អចូលរោងការដល់មហាជននៅឡើយនោះទេ។ យ៉ាងណាមិញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះ គេបានឃើញលោក គូម៉ា និង កញ្ញា ម៉ៅ គឹមធីតា ដឹកដៃគ្នាទៅថតរូបឈុតកូនកំលោះ កូនក្រមុំ ហាក់បង្ហាញពីដំរួយចូលរោងមង្គលឆាប់ៗ៕