Woonsen បង្ហើបរឿងយកកូននឹងគូស្នេហ៍ថ្មី លុបលាងពាក្យចចាមអារ៉ាមជាមួយអតីតស្វាមី Chakrit យ៉ាងជ្រះស្រឡះ
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវជីវិតគូតារាស្រីរូបស្រស់ Woonsen ពោលគឺ មុនចួបស្នេហ៍ពិតជាមួយកំលោះហាយសូរឈ្មោះ Nick នាងក៏ធ្លាប់បានរៀបការម្តងរួចមកហើយជាមួយតារាសម្តែងប្រុស Chakrit តែដោយហេតុមិនចុះសម្រុងទើបលែងលះគ្នា។
រឿងរ៉ាវលែងលះរបស់នាង និង អតីតស្វាមីហាក់ឡើងកម្តៅណាស់ខណៈពេលនោះ ដោយគេនិយាយតគ្នាថា នាងលែងល្អស្វាមីដោយសាររឿងកូន ព្រោះស្វាមីចង់បានកូន តែនាងមិនព្រម ដោយមានចចាមអារ៉ាមថា ខ្លាចខូចរាង។
ទោះយ៉ាងណា រឿងអតីតកាលបានចប់ទៅហើយ ពេលនេះ Woonsen បានផ្តើមជីវិតថ្មី ស្នេហាថ្មីជាមួយកំលោះអ្នកមានរូបសង្ហា Nick ហើយ ថែមទាំងបានបំពាក់ចិញ្ចៀនសុំខាងស្រីរៀបការរួចរាល់ថែមទៀត រង់ចាំតែរើសពេលាល្អដើម្បីរៀងការប៉ុណ្ណោះ។
ដោយឡែក អ្វីដែលមហាជនធ្លាប់គិត និង សង្ស័យចំពោះរឿងយកកូននោះ ពេលនេះ Woonsen បាននិយាយច្បាស់ៗក្នុងកម្មវិធី Woody ថា ប្រសិនបើរៀបការហើយ Nick និយាយប្រាប់នាងដោយផ្ទាល់ ចង់បានកូន ចំណែក នាងក៏មិនបានបដិសេធដែរ នាងចង់មានកូនជាមួយ Nick ព្រោះគេជាមនុស្សប្រុសល្អម្នាក់ គិតថាគេអាចមើលថែនាង និង កូនបានយ៉ាងល្អផងដែរ៕