វណ្ណដា នាំគូស្នេហ៍បណ្ដូលចិត្ត ទៅជួបចាស់ទុំទាំងទឹកមុខញញឹមស្រស់ ក្នុងមង្គលការបងប្រុសល្ងាចមិញ
ពិតណាស់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានដឹងហើយថា ថ្ងៃនេះ គឺជាថ្ងៃរៀបការរបស់បងប្រុសបង្កើតរបស់លោក គឺអតីតតារាចម្រៀងរ៉េប វណ្ណឌី។
យ៉ាងណាមិញ នៅព្រឹកហែជំនូនពិធីមង្គលការរបស់លោក វណ្ណឌី និង ភរិយានេះដែរ គេក៏បានឃើញលោក វណ្ណដា ដឹកដៃគូស្នេហ៍សំណព្វចិត្តគឺ កញ្ញា Lauryn ចូលរួមថ្ងៃពិសេសបងប្រុសយ៉ាងត្រសងប្រកបដោយទឹកមុខញញឹមរីករាយ ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីមើលទៅស្រស់សោភា និង ស្រស់សង្ហារមទម្យប្លែកជាងសព្វមួយដង។
ដោយឡែក មកមើលទិដ្ឋភាពនៃពិធីជប់លៀងពេលល្ងាចវិញ ក៏បានឃើញវត្តមានរបស់កំពូលតារាចម្រៀងរ៉េបរូបនេះ ចូលរួមជាមួយនឹងគូស្នេហ៍រូបស្រស់កញ្ញា Lauryn ព្រមទាំងបានណែនាំឱ្យជួបចាស់ទុំទៀត ចំណែកចាស់ទុំក៏ហាក់ញញឹមពេញចិត្តនឹងស្រីតូចច្រឡឹងរូបនេះណាស់ដែរ៕
រូបភាព៖ ម៉ាណា មង្គល សំអាងការ