អន្ទះសាពេក ពិធីការិនី Boom ទាក់ទងទៅសួរ Bella ផ្ទាល់ៗ រឿងបង្កាត់ភ្លើងស្នេហ៍ជាមួយកូនប្រុសថៅកែ CP ស្រាប់តែបានចម្លើយទាំងញញឹម
រឿងរ៉ាវស្រពិចស្រពិលរវាងតារាស្រី Bella និង លោក Will Chawin កូនប្រុសថៅកែ CP ហាក់នៅតែជាប្រធានបទយ៉ាងក្តៅគគុកនៅឡើយក្នុងទំព័រសារព័ត៌មានក្នុងស្រុកថៃ ក្រោយលេចនូវរូបភាពច្បាស់ៗមួយចំនួនដែលអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាកន្លងមក។
បើទោះបីជារូបភាពបានបែកធ្លាយជាបន្តបន្ទាប់ ហើយមានគេទម្លាយថា Bella ធ្លាប់ទៅរួមតុអាហារជាមួយគ្រួសារខាងប្រុសក៏ដោយ តែមកដល់ពេលនេះ នៅតែគ្មានអំណះអំណាងជាក់លាក់ណាមួយបញ្ជាក់ច្បាស់ ១០០% ឡើយថា វាជាការពិត ដរាបណាសាមីខ្លួន មិនទាន់ចេញមុខបកស្រាយ។
ដោយឡែក នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ស្រាប់តែមានសារព័ត៌ក្នុងស្រុករបស់ថៃមួយបានបង្ហោះថា បើទោះបីជាខាងស្រីមិនទាន់ចេញមុខបកស្រាយ តែក៏មានអ្នកជំនិតរបស់នាងម្នាក់បង្ហើបខ្លះៗពាក់ព័ន្ធនឹងរឿងនេះដែរ ពោលគឺ ពិធីការិនី Boom Panadda បានទាក់ទងទៅ Bella ផ្ទាល់ ហើយ Bella ក៏បានឆ្លើយតបថា កន្លងមកមានអ្នកចូលមកញ៉ែជាបន្តបន្ទាប់ តែនាងមិនទាន់បើកទ្វារបេះដូងនោះឡើយ ព្រោះមិនទាន់បានជួបមនុស្សដែលនាងចង់បាន តែជាមួយ Will Chawin វិញគឺ ជួបគ្នាញឹកញាប់ តែនាងមិនបានបញ្ជាក់ច្បាស់ជាងនេះឡើយ។
មួយវិញទៀត Boom ក៏បន្តថា ដំបូង Bella មានការងារ Even នៅចុងសប្ដាហ៍នេះ តែនាងមិនទាន់អាចផ្តល់បទសម្ភាសជុំវិញរឿងនេះបាននៅឡើយ នាងបានលើកទៅថ្ងៃអាទិត្យវិញ។ ចំណែក Boom នៅតែបញ្ជាក់ចុងក្រោយថា ប្រសិនបើបានឃើញ Will Chawin នៅថ្ងៃអាទិត្យនេះជាមួយ Bella នោះមានន័យថា នេះហើយជាចម្លើយ៕