ត្រៀមពោតលីងអង្គុយមើលរឿង! Gong Yoo និង Song Hye Kyo គ្រោងសម្ដែងប៉ះគ្នាលើកដំបូង ក្នុងរឿងភាគថ្មីមួយ
ប្រិយមិត្តប្រាដកជាបានដឹង និង ស្គាល់ច្បាស់ពីសមត្ថភាព ព្រមទាំងបទពិសោធរបស់តារាសម្ដែងប្រុសរូបសង្ហា Gong Yoo ជាតួឯកប្រុសកូរ៉េដ៏ល្បីល្បាញមួយរូបនៅក្នុងដួងចិត្តទស្សនិកជន មិនថាតារាប្រុសរូបនេះសម្ដែងក្នុងរឿងប្រភេទអ្វីទេ គឺភាគច្រើនតែងទទួលបានការគាំទ្រជានិច្ច។
ងាកមកកំពូលតារាសម្ដែងស្រី Song Hye Kyo វិញ ក៏ជាតួឯកស្រីមួយរូបដែលតែងទទួលបានការគាំទ្រច្រើនផុសផុកពីទស្សនិកជនដែរ តាមរយៈការសម្ដែងកន្លងមក តារាស្រីរូបនេះតែងផ្ទុះការគាំទ្រ និង សរសើរពីភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈរបស់នាង ជាពិសេសគឺរូបសម្រស់មិនចេះចាស់របស់នាងតែម្ដង។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ តាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា តារាសម្ដែងប្រុស Gong Yoo និង តារាសម្ដែងស្រី Song Hye Kyo កំពុងពិភាក្សាគ្នា ចំពោះការរួមសម្ដែងជាមួយគ្នាជាលើកដំបូង ក្នុងនាមជាតួឯកប្រុសស្រីនៅក្នុងរឿងភាគថ្មីមួយ ដែលសាច់រឿងចង់ឆ្លុះបញ្ចាំងពីតថភាពពិតនៃឧស្សាហកម្ម Broadcasting និង កំណើតឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង៕