Bright ត្រូវអ្នកគាំទ្រទម្លាយរូបថតចាស់ៗកាលទៅលេងស្វីសនឹង Nene ផ្អែមល្ហែមមិនចាញ់រូបនៅជប៉ុនទេ
បន្ទាប់ពីបែកធ្លាយរូបភាពផ្អែមល្ហែមជាមួយតារាចម្រៀងស្រីរូបស្រស់ ZhengNaixin ហៅ Nene មិនបានប៉ុន្មាន ឃើញថា អ្នកកំលោះសង្ហា Bright Vachirawit បានចេញមុខបកស្រាយគ្រប់យ៉ាងកាលពីពេលកន្លងទៅហើយថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាពិតប្រាកដមែន។
យ៉ាងណាមិញ ក្រោយអ្នកកំលោះរូបនេះបានចេញមុខសារភាពត្រង់ៗពីទំនាក់ទំនងហើយ មហាជនក៏លែងមានមន្ទិលសង្ស័យទៀតដែរ ពោលគឺ ម្នាក់ៗងាកមកចាំមើលសកម្មភាពស្នេហ៍ និង រូបភាពផ្អែមល្ហែមគូស្នេហ៍មួយគូនេះវិញម្តង ហើយអ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា អ្នកទាំងពីរនឹងកាន់ដៃគ្នាដល់ត្រើយផងដែរ។
ដោយឡែក ខណៈមហាជនកំពុងទន្ទឹងរង់ចាំមើលសកម្មភាពស្នេហ៍ ក៏ដូចជារូបភាពគូ ស្រាប់តែនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ អ្នកគាំទ្រម្នាក់ បានកកាយរូបភាពដែលគូស្នេហ៍មួយគូនេះកាន់ដៃគ្នាទៅលេងប្រទេសស្វីសកាលពីមិនទាន់បើកចំហទំនាក់ទំនងបង្ហោះនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រឃើញហើយលួចញញឹមជំនួសក្ដីសុខរបស់អ្នកទាំងពីរ៕