សមជាគូព្រេងមែន! វណ្ណដា និង Lauryn ក្នុងឈុតប្រពៃណីហែជំនូនបងប្រុសព្រឹកនេះ រមទម្យណាស់
នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានដឹងហើយថា ថ្ងៃនេះ គឺជាថ្ងៃរៀបការរបស់បងប្រុសបង្កើតរបស់លោក គឺអតីតតារាចម្រៀងរ៉េប វណ្ណឌី។
ក្នុងនោះ ពិធីមង្គលការរបស់លោក វណ្ណឌី និង អនាគតភរិយា បានរៀបចំឡើងនៅឯទឹកដីខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កូនក្រមុំ ដោយពិធីទាំងមូលបានរៀបចំតុបតែងយ៉ាងល្អប្រណីត មានផ្កាភ្ញីចម្រុះពណ៌ ចំណែកឯភ្ញៀវកិត្តិយសចូលរួម ក៏ច្រើនកុះករផងដែរ។
យ៉ាងណាមិញ នៅព្រឹកហែជំនូនពិធីមង្គលការរបស់លោក វណ្ណឌី និង ភរិយានេះដែរ គេក៏បានឃើញលោក វណ្ណដា ដឹកដៃគូស្នេហ៍សំណព្វចិត្តគឺ កញ្ញា Lauryn ចូលរួមថ្ងៃពិសេសបងប្រុសយ៉ាងត្រសងប្រកបដោយទឹកមុខញញឹមរីករាយ។ លើសពីនោះ អ្វីដែលមហាជនកំពុងចាប់អារម្មណ៍នោះ គឺសម្លៀកបំពាក់បែបប្រពៃណីរបស់លោក វណ្ណដា និង កញ្ញា Lauryn មើលទៅស្រស់សោភា និង ស្រស់សង្ហារមទម្យប្លែកជាងសព្វមួយដង៕
រូបភាព៖ ម៉ាណា មង្គល សំអាងការ