អបអរសាទរ! ព្រឹកនេះ តារាចម្រៀងរ៉េប ២ ដួង បញ្ចប់ភាពនៅលីវដឹកដៃកូនក្រមុំស្រស់សោភាចូលរោងការ
នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រ កំពុងចូលរួមអបអរសាទរដល់តារាចម្រៀងរ៉េបប្រុស ២ រូប គឺលោក ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ និង លោក វណ្ណឌី បងប្រុសបង្កើតរបស់តារាចម្រៀងរ៉េប វណ្ណដា បានដឹកដៃកូនក្រមុំស្រស់សោភារៀបការបញ្ចប់ភាពនៅលីវ។
១. លោក ជា សុជាតិ
លោក ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរក្រោយពីភ្ជាប់ពាក្យបានកាលពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២៤ កន្លងមក ហើយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ លោក និង កូនក្រមុំ គឺកញ្ញា រឹម លក្ស្ម៊ី បានចូលរោងជ័យក្លាយជាប្តីប្រពន្ធស្របតាមប្រពៃណីហើយ។
២. លោក ម៉ាន់ វណ្ណឌី
អតីតតារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណឌី បងប្រុសបង្កើតតារាចម្រៀងរ៉េប វណ្ណដា បានភ្ជាប់ពាក្យនឹងគូស្នេហ៍តាំងពីអំឡុងខែមិថុនា ឆ្នាំ ២០២៣។ ក្រោយភ្ជាប់ពាក្យបានជិត ១ ឆ្នាំ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នេះ លោក និង គូដណ្តឹង ឆេង ដាណែត បានចូលរោងជ័យនៅទឹកដីកំពង់ចាម៕