សោកស្ដាយ! ជី ដេវីត ជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ក្នុងគ្រួសារគ្មានថ្ងៃត្រឡប់
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងរ៉េប ជី ដេវីត យ៉ាងខ្លាំង ដែលលោកកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ម្នាក់ក្នុងគ្រួសារ គឺម្ដាយមីងរបស់លោកបានទទួលមរណភាព។
បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខ ព្រមទាំងបង្ហោះរូបភាពលើ Story ហ្វេសប៊ុកភ្ជាប់ជាមួយសាររៀបរាប់ពេញដោយក្ដីទុក្ខសោកថា ៖ «ដឹងថាគ្រប់យ៉ាងជាអនត្តា តែនេះវាលឿនពេក មានសាច់ឈាមជាមនុស្សគង់អីនឹងអាចគ្រប់គ្រងមនោសញ្ចេតនាបានដោយងាយនោះ? ពិតជាមិនអាចទេ។ តាមទ្រឹស្ដីកម្មផល ដោយភាពសច្ចៈ និង កតញ្ញូ ក៏ដូចជាការលះបង់ផ្ដាច់ពីមាត់ពី-ក ដើម្បីចិញ្ចឹមបីបាច់ក្មួយៗរបស់មីង មីងនឹងសោយសុខនៅឋានទេវតាជាន់ទី ៤ ដោយអំណាចបុណ្យដ៏មហិមាក្មួយ សូមឧទ្ទិសឋានជូនមីង ជាកិច្ចជូនដំណើរចុងក្រោយ»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងរូបនេះ និង ក្រុមគ្រួសារជាបន្តបន្ទាប់៕