អ្នកគាំទ្រតារាស្រី Bella មួយចំនួនហាក់មិនពេញចិត្តនឹងកំលោះអ្នកជំនួញ ព្រោះចង់វែកផ្លូវឱ្យតារាប្រុសរូបនេះ
តារាសម្ដែងស្រី Bella Ranee ជាតួឯកស្រីមួយរូប ដែលមហាជនគ្រប់គ្នាចាប់អារម្មណ៍ទៅលើរឿងផ្ទាល់ខ្លួនរបស់នាង ជាពិសេសនោះគឺរឿងរ៉ាវស្នេហាតែម្ដង ក្រោយរូបនាងទុកបេះដូងឱ្យទំនេររយៈពេល ២ ឆ្នាំមក ទោះបីមានការផ្សំផ្គុំពីអ្នកគាំទ្រជាមួយតារាសម្ដែងប្រុសរូបណាក៏ដោយ តែ Bella តែងបដិសេធថាត្រឹមជាមិត្តរួមការប៉ុណ្ណោះ។
ដោយឡែក កាលពីពេលថ្មីៗនេះ Bella ត្រូវបានអ្នកគាំទ្រប្រមាញ់បានរូបថតនាងជាមួយកំលោះសង្ហាមួយរូប ដែលគ្រប់គ្នាស្គាល់ថាជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុន CP មានឈ្មោះថា Will Chawin ដែលជាអ្នកជំនួញវាល់លានរូបសង្ហាម្នាក់ក្នុងប្រទេសថៃ។
យ៉ាងណាមិញ ក្រោយបែកធ្លាយរូបភាពផ្អែមល្ហែមរបស់ Bella ជាមួយអ្នកកំលោះសង្ហារូបនេះហើយ Bella នៅមិនទាន់បានចេញមុខបកស្រាយ ឬនិយាយអ្វីនៅឡើយទេ តែបើក្រឡេកទៅមើលមតិមហាជនអ្នកគាំទ្ររបស់តារាស្រី Bella វិញ ឃើញថាមានទាំងការពេញចិត្ត និង មិនពេញចិត្ត ជាពិសេសនោះគឺ អ្នកគាំទ្រមួយចំនួនដែលតែងតែស្រឡាញ់ គាំទ្រ និង ពេញចិត្ត គូ Bella និង តារាសម្ដែងប្រុស Pop Thanawat ហាក់មានការមិនពេញចិត្តជាខ្លាំង រហូតមានការវែកញ៉ែកតាមបណ្ដាសារព័ត៌មានដែលបានចុះផ្សាយពី Bella និង កំលោះ Will Chawin ទៀតផង៕