(វីដេអូ) វីដេអូ ដួង ម៉ានិច យំទាំងរំភើបក្នុងថ្ងៃមង្គលការ ត្រូវគេកាត់តបញ្ចូលភ្លេងល្ខោនបាសាក់ កំពុងផ្ទុះការចែករំលែក
មកទល់ពេលនេះ ឃើញថាលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រក៏នៅតែបន្តចែករំលែកនូវទិដ្ឋភាពក្នុងពិធីមង្គលការរបស់តារាសម្ដែងស្រី ដួង ម៉ានិច និង លោក Lyderzz ដែលបានជាប់ចិត្តគ្រប់សកម្មភាពនៃពិធីមង្គលដ៏រ៉ូមែនទិចនៅឆ្នេរសមុទ្រ និង សែនរំភើបផ្អែមល្ហែមរបស់គូស្នេហ៍នេះ។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ទៀតចំពោះទិដ្ឋភាពក្នុងពិធីមង្គលរបស់តារាស្រីរូបនេះ ខណៈថ្មីៗនេះ បានឃើញវីដេអូមួយក្នុងពិធីមង្គលដែលនាងនិយាយពីអារម្មណ៍ទៅកាន់ស្វាមីទាំងរំជួលរំភើបចិត្តនោះ ត្រូវបានអ្នកគាំទ្រយកវីដេអូនោះទៅកាត់តបញ្ចូលបទភ្លេងល្ខោនបាសាក់យ៉ាងគួរឱ្យចាប់អារម្មណ៍។
វីដេអូនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រជាច្រើនធ្វើការចែករំលែកពាសពេញបណ្ដាញសង្គម និង បញ្ចេញមតិលាយឡំនឹងការលេងសើចផង ព្រមទាំងពាក្យពេចន៍ជូនពរដល់កូនកំលោះកូនក្រមុំផង៕
សូមទស្សនាវីដេអូខាងក្រោម៖