កំលោះសង្ហាដែលបែកធ្លាយរូបផ្អែមល្ហែមជាមួយ Bella មានប្រវត្តិគ្រួសារមិនធម្មតាទេ ចំណែកឈ្មោះស្រដៀងនឹងសង្សារចាស់នាង
បន្ទាប់ពីទុកបេះដូងឱ្យនៅទំនេរជិត ២ ឆ្នាំមក ថ្មីៗនេះ Bella តែងត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានស្ទើរគ្មានចន្លោះឡើយ ដោយម្នាក់ៗពិតជាចង់ឃើញណាស់ថា តើបុរសល្អរូបណានឹងចូលមកស្អំបេះដូងរបស់នាង។
ក្រោយអ្នកគាំទ្រចង់ឃើញនាងមានសុភមង្គលជាមួយបុរសក្នុងក្តីស្រមៃ ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រប្រមាញ់បានរូបភាពផ្អែមល្ហែមរបស់នាងជាមួយនឹងកំលោះសង្ហាមួយរូបដែលគេស្គាល់ថា ជាកូនប្រុសម្ចាស់ក្រុមហ៊ុន CP ដែលជាអ្នកជំនួញវាល់លានមួយរូប។
រូបភាពទាំងនោះត្រូវបានគេដឹងថា ជារូបភាពដែលនាងទៅកម្សាន្តនៅសមុទ្រក្នុងខេត្តរៈយ៉ង តែការពិតថា អ្នកទាំងពីរពិតជាបានទាក់ទងគ្នា ឬយ៉ាងណានោះមានតែចាំស្តាប់ការបកស្រាយពីសាមីខ្លួនទេ ពេលនេះសូមទម្លាយប្រវត្តិត្រួសៗរបស់អ្នកកំលោះសង្ហារូបនេះឱ្យអ្នកគាំបានស្គាល់ជាមុនសិន។
កំលោះសង្ហាដែលបែកធ្លាយរូបភាពផ្អែមល្ហែមជាមួយ Bella ជាកូនប្រុសថៅកែ CP ឈ្មោះ Will Chawin រៀនចប់ពី Kenan-Flagler Business School នៃសកលវិទ្យាល័យ University of North Carolina at Chapel Hill ផ្នែកសេដ្ឋកិច្ច និង គ្រប់គ្រង។ ដោយឡែក បន្ទាប់ពីវ័យផ្តើមចូលអាយុ ២២ ក្នុងឆ្នាំ ២០១៤ លោក Will Chawin បានបង្កើតក្រុមហ៊ុនមួយឈ្មោះ 2W Group ក្រោយមកឆ្នាំ ២០១៨ កំលោះរូបនេះបានបង្កើតអាជីវកម្មគ្រប់គ្រងមូលនិធិមួយទៀតឈ្មោះ Private Equity ដែលផ្តោតលើការបណ្តាក់ទុនមួយទៀតផងដែរ៕