ចប់បាត់! Ruthko ល្បីថាជាសុភាពបុរស មាឌមាំរូបសង្ហា ឥឡូវមានគេចោទថាជាប្រុសព្រានសម្បូរស្រីច្រើន
ចាប់តាំងពីក្ដោបបានតំណែងជាគ្រូបង្វឹកក្នុងកម្មវិធី The Rapper Cambodia កន្លងមក តារាចម្រៀងរ៉េបរូបសង្ហា Ruthko កាន់តែសាយភាយប្រជាប្រិយ ត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាពរបស់លោកកាន់តែច្រើនឡើង ជាពិសេសបទចម្រៀងជាច្រើនរបស់តារាប្រុសរូបនេះ ទៅដល់ណាឮតែគេចាក់ស្ដាប់ព្រោងព្រាត។
បើរំឭកកាលពីពេលលោកធ្វើជាគ្រូបង្វឹកក្នុងកម្មវិធី The Rapper Cambodia វិញ ឃើញថាមានទស្សនិកជនជាច្រើន ល្បីតគ្នាចាត់ទុកលោកជាគ្រូបង្វឹកសុភាពបុរស មានរូបរាងខ្ពស់សង្ហា មាឌមាំទាំ ជាបុរសក្នុងក្ដីស្រមៃរបស់នារីៗជាច្រើន។
ដោយឡែកស្រាប់តែថ្មីៗនេះ តារារ៉េបរូបសង្ហា Ruthko បែរជាបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ បង្ហាញអត្ថន័យបែបលេងសើចតែគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកត្រូវបានគេចោទថា ជាបុរសមានមិត្តស្រីច្រើនទៅវិញ។
ដោយងឿងឆ្ងល់នឹងពាក្យចោទប្រកាន់នោះ Ruthko បានបង្ហោះសារសួរទៅអ្នកគាំទ្ររបស់ខ្លួនថា ៖ «ហេតុអីគេចោទថាខ្ញុំស្រីច្រើនបែបនេះ រកតែមួយធ្វើថ្នាំគ្មាន»។ ការបង្ហោះរបស់ តារាចម្រៀងរ៉េបរូបនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនចូលទៅបញ្ចេញយោបល់លេងសើចក្នុងន័យស្រឡាញ់រាប់អានគ្នាជាច្រើន៕