(វីដេអូ) អីយ៉ាស់! ប្រុសស្អាត Naro ចាប់បានបាច់ផ្កាជូន លីនដា ជាលើកទី ២ សង្ស័យជិតមានដំណឹងល្អហើយ
ចំពោះទំនាក់ទំនងរបស់ Influencer រូបស្រស់ លីនដា និង ប្រុសស្អាត Naro កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះអ្នកទាំងពីរ ខណៈកាន់តែឃើញបង្ហាញសកម្មភាពយ៉ាងស្និទស្នាលផ្អែមល្ហែមជាមួយគ្នាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួស។
ពិតណាស់ បើទោះជាកន្លងមក សាមីខ្លួនទាំងពីរពុំទាន់បានប្រកាសពីទំនាក់ទំនងនៅឡើយមែន ប៉ុន្តែមួយរយៈនេះមហាជនហាក់កាន់តែច្បាស់ក្នុងចិត្តថាអ្នកទាំងពីរពិតជាបានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាមែន ព្រោះឃើញសកម្មភាពរបស់អ្នកទាំងពីរទៅណាមកណាបណ្ដើរគ្នាត្រសង ចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាប្រៀបដូចគូស្នេហ៍អ៊ីចឹង។
យ៉ាងណាមិញ កាលពីកន្លងទៅ ប្រុសស្អាត Naro និង លីនដា ធ្វើឱ្យមហាជនហាក់កាន់តែច្បាស់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ និង រំភើបរំជួស ខណៈបានឃើញ Influencer មួយគូនេះ បានបណ្ដើរគ្នាចូលរួមពិធីមង្គលការរបស់មិត្តភក្តិ ថែមទាំងក្នុងកម្មពិធីមង្គលនោះ Naro ចាប់បានបាច់ផ្កា និង បានយកផ្កានោះជូន លីនដា ព្រមទាំងបានឡើងទៅលើឆាកជូនពរដល់កូនកំលោះក្រមុំជាមួយគ្នាទៀតផង។
ដោយឡែក ថ្មីៗនេះ Influencer មួយគូនេះ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបអបអរជំនួស ខណៈអ្នកទាំងពីរបណ្ដើរគ្នាចូលពីធីមង្គលរបស់តារាសម្ដែងស្រី ដួង ម៉ានិច និង លោក Lyderzz ដោយបានឃើញ Naro ទទួលបានបាច់ផ្កាម្ដងទៀត និង ជូន លីនដា ជាលើកទី ២ ដែលកាន់តែជាប្រថ្នូលថាអ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗ៕