(វីដេអូ) ចាំវីដេអូ ម៉ាក់និច រាំចាក់ក្បាច់ប្លែកៗល្បីលើកមុនទេ ការយប់មិញ ម៉ាក់និច លើកយកមករាំម្តងទៀតចាក់ក្បាច់មិនចាញ់លើកមុន ផ្អើលពេញកម្មវិធី
កម្មវិធីមង្គលការរបស់តារាស្រី ដួង ម៉ានិច និង លោក Lyderzz បានបញ្ចប់ទៅយ៉ាងរីករាយកាលពីរាត្រីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដែលបានរៀបចំឡើងនៅឯមាត់ឆ្នេរ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យ៉ាងណាមិញ មុនឈានដល់ថ្ងៃជប់លៀងកម្មវិធីខាងលើ គេក៏បានដឹងថាគូស្វាមីភរិយាថ្មី ដួង ម៉ានិច និង លោក Lyderzz បានរៀបចំពិធីមង្គលការតាមប្រពៃណី និង ចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ផងដែរ តាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ មកម្ល៉េះ។
ងាកមកកាន់កម្មវិធីជប់លៀងមង្គលការរបស់ ដួង ម៉ានិច និង លោក Lyderzz យប់មិញវិញ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានឃើញមកហើយដែរ ដោយកម្មវិធីនេះបានធ្វើការ Live លើហ្វេសប៊ុករយៈពេលប្រមាណជិត ៥ ម៉ោងឯណោះ។
ម្យ៉ាងវិញទៀត ក្រៅពីកម្មវិធីរីករាយ និង រ៉ូមែនទិកជាច្រើន កូនក្រមុំ ដួង ម៉ានិច ក៏បានធ្វើឱ្យអ្នកចូលរួមរីករាយជាខ្លាំង ដោយនាងបានយកឈុត និង ក្បាច់រាំប្រចាំខ្លួន ដែលទទួលបានប្រជាប្រិយភាពកន្លងមក មករាំនៅលើឆាកក្នុងបទចម្រៀង «រាំគ្រលែង» ដែលជាការបកស្រាយដោយលោក B.O.B៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖
រូបភាព៖ Image Hunter Photography