(វីដេអូ) រ៉ូមែនទិកណាស់! ដួង ម៉ានិច ច្រៀងជូនស្វាមីក្នុងថ្ងៃមង្គលការ ជាស្នាដៃនាងនិពន្ធផ្ទាល់
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង ដួង ម៉ានិច និង លោក Lyderzz បានរៀបចំកម្មវិធីមង្គលការនៅឯមាត់សមុទ្រយ៉ាងអភិជន បន្ទាប់ពីរៀបការតាមប្រពៃណីកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ គេបានឃើញមានការចូលរួមពីសំណាក់មិត្តទាំងក្នុង និង ក្រៅសិល្បៈជាច្រើនកុះករ បើទោះជាពិធីជប់លៀងមង្គលការរបស់គូស្វាមីភរិយាថ្មីខាងលើ រៀបការនៅឯទឹកដីក្រុងព្រះសីហនុក៏ដោយ។
យ៉ាងណាមិញ ក្នុងដំណើរការកម្មវិធីរបស់អ្នកនាង ដួង ម៉ានិច និង លោក Lyderzz នោះដែរ កូនក្រមុំបានធ្វើឱ្យអ្នកចូលរួម ជាពិសេសកូនកំលោះ មានក្តីរំភើបយ៉ាងខ្លាំង ក៏ព្រោះតែអ្នកនាងបាននិពន្ធ និង ច្រៀងបទចម្រៀងមួយបទជូនដល់ស្វាមី ឪពុកម្តាយទាំងសងខាង ដោយរៀបរាប់ពីអារម្មណ៍គ្រប់យ៉ាង ដែលនាងទទួលបានពីការស្រឡាញ់ស្មោះត្រង់ ជឿជាក់ លះបង់ រហូតមានថ្ងៃមង្គលនេះកើតឡើង៕
សូមទស្សនាវីដេអូ ខាងក្រោម៖
រូបភាព៖ Image Hunter Photography