ទីបំផុតកំលោះសង្ហា Bright ចេញមុខបកស្រាយការពិតខ្ទេច ជុំវិញរូបភាពបែកធ្លាយជាមួយតារាស្រី Nene នៅជប៉ុន
កាលពីពេលថ្មីនេះ រឿងរ៉ាវតារាប្រុស Bright Vachirawit និង តារាចម្រៀងស្រីរូបស្រស់ ZhengNaixin ហៅ Nene ហាក់កំពុងតែផ្ទុះការចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបែកធ្លាយរូបភាពអ្នកទាំងពីរកាន់ដៃគ្នាទៅកម្សាន្តយ៉ាងផ្អែមល្ហែមនៅជប៉ុន។
បន្ទាប់ពីឃើញរូបភាពនេះហើយ គេឃើញមានអ្នកគាំទ្រតារាប្រុសស្រីទាំងពីរហាក់នៅមិនសុខឡើយ ដោយចង់ដឹងការពិតថា តើអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងគ្នាពិតប្រាកដមែន ឬយ៉ាងណា?
ក្រោយមហាជនទទូចចង់ដឹងពេក តារាប្រុសស្រីទាំងពីរបានចេញមុខបកស្រាយច្បាស់ៗហើយថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងនឹងគ្នាពិតប្រាកដមែន។ ជាក់ស្តែង ក្នុងនោះ Bright បានទម្លាយច្បាស់ៗថា ខ្លួនបានទាក់ទងគ្នាមួយរយៈធំហើយ ពោលគឺចាប់ផ្តើមតាំងពីរឆ្នាំមុន ហើយក៏ចង់រកពេលណាសមគួរប្រាប់អ្នកគាំទ្រដែរ តែយឺតពេលរូបភាពក៏បានបែកធ្លាយមុន ដូច្នេះលោកសូមបញ្ជាក់ថា លោក និង Nene កំពុងតែទាក់ទងគ្នាពិតប្រាកដមែន។
ក្នុងនោះ Bright ក៏បានបន្តទៀតថា សម្រាប់មូលហេតុដែលលោកជ្រើសយក Nene ជាសង្សារ ព្រោះតែគ្រប់ពេលលោកនៅជាមួយនាងលោកមានអារម្មណ៍ថាមានក្តីសុខខ្លាំង ហើយ Nene ជាមនុស្សម្នាក់ដែរធ្វើឱ្យលោកមានកម្លាំងចិត្តទៅធ្វើការបន្តទៀតដោយមិននឿយហត់ឡើយ ដល់ផ្ទះពេលណាលោកហាក់មានក្តីសុខមិនដូចពីមុនឡើយ៕