(វីដេអូ) អត់ចាវទេ! កំពុងច្រៀងលើឆាកសុខៗ Nicki Minaj ត្រូវគេគប់ ទ្រាំមិនបានឈប់ច្រៀងស្រវារើសគប់មួយទំហឹងទៅវិញ ផ្អើលអ្នកគាំទ្រ
កាលពីពេលថ្មីៗនេះ វីដេអូមួយបង្ហាញពីទង្វើមិនសមរម្យរបស់អ្នកចូលរួមការប្រគំតន្ត្រីរបស់តារចម្រៀងរ៉េបដ៏ល្បី Nicki Minaj កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែកចាយពាសពេញបណ្ដាញសង្គម TikTok។
វីដេអូនោះដែរ បង្ហាញឱ្យឃើញពីសកម្មភាពរបស់តារាចម្រៀង Nicki Minaj ផ្អាកការច្រៀងរបស់ខ្លួន ចាប់របស់អ្វីម្យ៉ាងគប់ទាំងកំហឹងទៅកាន់អ្នកចូលរួមនៅខាងក្រោមឆាកវិញ ក្រោយមាននរណាម្នាក់បានគប់របស់នោះមកលើនាង អំឡុងពេលកំពុងតែធ្វើការប្រគំតន្ត្រី។
បើតាមការមើលឱ្យជាក់តាមរយៈវីដេអូ បង្ហាញឱ្យឃើញថា របស់ដែលគប់មកលើ Nicki Minaj នោះគឺជាកងដៃជ័រពណ៌ផ្កាឈូក ប៉ុន្តែពេលដែលគប់មកនោះត្រូវបាននាងចាប់ជាប់ ទើបធ្វើឱ្យនាងខឹងរហូតឈប់ច្រៀងហើយក្រវាត់គប់ត្រឡប់ទៅវិញ៕
ទស្សនាវីដេអូខាងក្រោម៖