(វីដេអូ) លើកនេះច្បាស់ដូចថ្ងៃ! រចនា រ៉ាវ៉ាឌី បញ្ជាក់ពីទំទាក់ទំនងជាមួយ ព្រីន បញ្ចប់ពាក្យចចាមអារ៉ាម
ពិតណាស់ បើនិយាយពីទំនាក់ទំនងរវាងតារាប្រុស ព្រីន និង រចនា រ៉ាវ៉ាឌី កន្លងមក អ្នកតាមដានរបស់ទាំងពីរបានជ្រាបហើយថា មិនត្រឹមតែជាដៃគូសម្ដែងដ៏ស័ក្តិសមនោះទេ ថែមទាំងជាដៃគូក្រៅឆាក តែងតែធ្វើឱ្យអ្នកគាំទ្រផ្គូផ្គង់ចង់ឱ្យក្លាយជាគូស្នេហ៍ពិតៗតែម្ដង។
ម៉្យាងវិញទៀត តារាប្រុសស្រីមួយគូនេះ តែងបញ្ចេញសកម្មភាពក្រៅឆាកយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំង តាមរយៈរូបភាព និង វីដេអូកន្លងមក ធ្លាប់ធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និង ដាក់ការសង្ស័យថាអ្នកទាំងពីរអាចនឹងមានទំនាក់ទំនងលើសពីដៃគូសម្ដែងបាន។
យ៉ាងណាមិញ ដ្បិតតែមួយរយៈមុន រចនា រ៉ាវ៉ាឌី និង ព្រីន មិនសូវបង្ហាញសកម្មភាពស្វីតៗជាមួយគ្នា ខណៈមមាញឹមនឹងការងារសម្ដែងរៀងៗខ្លួនមែន ប៉ុន្តែក៏ត្រូវបានមហាជនតាមដានជាថ្មីពីសកម្មភាពរបស់អ្នកទាំងពីរ ពេលជួបគ្នាកាន់តែផ្អែមល្ហែមលើសមុនទៅទៀត ព្រមទាំងមានអ្វីប្លែកៗថ្មីៗធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបចិត្តជំនួសដែរ។
ដោយឡែក ថ្មីៗនេះ បន្ទាប់ពីមានការចាប់អារម្មណ៍ជាថ្មី ហើយអ្នកគាំទ្របន្តសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានឃើញកញ្ញា រចនា រ៉ាវ៉ាឌី និយាយបញ្ជាក់ច្បាស់ៗទៅកាន់មហាជនក្នុងកិច្ចសម្ភាស៍ «តាម Trend» ឱ្យដឹងច្បាស់ថា នាង និង លោក ព្រីន ពុំធ្លាប់មានទំនាក់ទំនងអ្វីជាមួយគ្នាក្រៅពីការងារទេ ក៏មិនធ្លាប់ស្រឡាញ់គ្នាដែរ ហើយក៏មិនបានសម្ដែងធ្វើស្រឡាញ់គ្នានោះដែរ ដោយរាល់សកម្មភាពផ្សេងៗគ្រាន់តែជាការងារប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖