(វីដេអូ) អ្នកជិតដិត យ៉ែម សំអូន ធ្លោយមាត់ថា អ្នកសិល្បៈមួយចំនួនហាក់នាំគ្នាលួចនិយាយពីក្រោយខ្នង រឿងលោកវិលជុំភរិយាវិញ
សកម្មភាពជាច្រើនរបស់តារាចម្រៀង យ៉ែម សំអូន និង អតីតភរិយាគឺអ្នកនាង យ៉ាន លីនដា ក្នុងអំឡុងពេលមួយរយៈចុងក្រោយនេះ ហាក់បង្ហាញយ៉ាងច្បាស់ថា រងើកភ្លើងស្នេហ៍ចាស់របស់អ្នកទាំងពីរ បានឆាបឆេះឡើងវិញជាថ្មី ពោលគឺពួកគេទាំងពីរបានត្រឡប់មកត្រូវរូវគ្នាវិញ ដើម្បីផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីបានពេញលេញ ហើយក៏ជួយគ្នាមើលថែតំណក់ឈាមតែមួយរបស់ពួកគេឱ្យមានតែស្នាមញញឹមផងដែរ។
បើសង្កេតតាមរយៈរូបភាព ក៏ដូចជាវីដេអូ ដែលអ្នកស្និទ្ធស្នាលរបស់លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បានបង្ហោះនៅលើបណ្ដាញសង្គមកន្លងមក ឃើញថាអ្នកទាំងពីរពិតជាបានវិលមកជួបជុំគ្នាវិញពិតមែន ហើយក្នុងនោះ លោក យ៉ែម សំអូន ក៏បានទិញកាដូចិញ្ចៀនដ៏មានតម្លៃជូនអ្នកនាង យ៉ាន លីនដា ផងដែរ។
ការវិលមកស្រឡាញ់គ្នាម្ដងទៀតរបស់ប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីមួយគូនេះ បានធ្វើឱ្យមហាជនជាច្រើន បង្ហាញអារម្មណ៍អបអរសាទរ ព្រោះថាអ្នកទាំងពីរគឺជាគូស្នេហ៍សិល្បៈដ៏ស័ក្ដិសម ប៉ុន្ដែអ្វីដែលភ្ញាក់ផ្អើលនោះ លោក Eco Vak Song ឬហៅថា ប៉ ដែលជាមនុស្សជិតដិតរបស់ប្ដីប្រពន្ធអ្នលោក យ៉ែម សំអូន បានទម្លាយនៅក្នុងវីដេអូមួយនេះ មានអ្នកសិល្បៈមួយចំនួន ហាក់មិនសូវជាពេញចិត្ត ដោយនាំគ្នាពេបជ្រាយចំពោះការវិលមកជួបជុំគ្នារបស់លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ទៅវិញ។
ទោះបីជាបែបនេះ លោក ប៉ បានសំណូមពរ ក៏ដូចជាសុំចិត្តអ្នកសិល្បៈដូចគ្នា ដែលមានគំនិតអវិជ្ជមានលើប្ដីប្រពន្ធលោក យ៉ែម សំអូន កុំបន្តពេបជ្រាយពួកគេទាំងពីរទៀត ហើយលោកក៏បានបញ្ជាក់ច្បាស់ៗថា យ៉ែម សំអូន ស្រឡាញ់ប្រពន្ធគាត់ណាស់ សូម្បីតែរបររបស់អ្នកនាង យ៉ាន លីនដា ក៏លោកនៅរក្សាទុកមកជាង ១០ ឆ្នាំ មិនបោះចោលទៅណាឡើយ៕ សូមទស្សនាវីដេអូ ៖