បាត់មុខពី Tiktok យូរ! តាមពិត នាយកែវ ជួបបញ្ហាមួយ ទើបតែដោះស្រាយរួចថ្មីៗនេះ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពី នាយកែវ ដែលជាតារា Tiktok ម្នាក់ទទួលបានអ្នកគាំទ្រ និង អ្នកទស្សនាច្រើន តាមរយៈការបង្ហាញត្រាប់តាមចម្រៀងថៃ-ខ្មែរ និង វៀតណាមនាពេលកន្លងមក។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះកំពុងតែល្បីមានអ្នកស្គាល់ច្រើន ឃើញថា នាយកែវ ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ថៃអញ្ជើញជាតារាកត្តិយសជាច្រើនដង នាពេលកន្លងមក។
ដោយឡែក មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារា Tiktok ខ្មែររូបនេះហាក់ស្ងាត់បាត់មុខពីបណ្តាញសង្គម រហូតនៅថ្ងៃពិធីបុណ្យចូលឆ្នាំកន្លងទៅ ទើប នាយកែវ បង្ហាញខ្លួនសាជាថ្មី ដោយកាលពីចូលឆ្នាំថ្មីកន្លងទៅ នាយកែវ ត្រូវបានអ្នកគាំទ្រថៃអញ្ជើញឱ្យទៅសម្តែងជាមួយតារាប្រុសវៀតណាម ជាម្ចាស់បទ ដែល នាយកែវ យកមកធ្វើត្រាប់នោះ។
ទន្ទឹមនឹងទទួលបានកិត្តិយសសម្តែងជាមួយតារាវៀតណាមនៅលើឆាកហើយនោះ នាយកែវ ក៏ឆ្លៀតបង្ហើបពីមូលហេតុដែលខ្លួនស្ងាត់បាត់មុខពីបណ្តាញសង្គម Tiktok ទាំងអួលដើម-កថា តាមពិតរូបគេមិនបានបាត់មុខនោះទេ នៅធ្វើវីដេអូធម្មតា តែបែរជាត្រូវបានក្រុមហ៊ុន Tiktok បិទ ធ្វើឱ្យគណនី Tiktok របស់លោកបានបាត់ ហើយពេលនេះលោកក៏បានបង្កើតគណនីថ្មីមួយទៀតហើយ ដើម្បីបង្ហាញអ្វីដែលខ្លួនមានជាបន្តបន្ទាប់៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖