Bright ធ្វើឱ្យនារីៗខូចចិត្តមិនតិចទេ ក្រោយបែកធ្លាយរូបភាពដឹកដៃស្រីស្អាតម្នាក់ ទៅដើរលេងនៅជប៉ុន
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ រូបភាពតារាប្រុសរូបសង្ហា Bright Vachirawit បានបែកធ្លាយមិនតិចសន្លឹកនោះទេ ដែលវាមិនមែនជារូបភាពគ្រួសារ ឬរូបលោកតែម្នាក់ឡើយ តែវាជារូបភាពផ្អែមល្ហែមរវាងតារាប្រុសរូបនេះ និង តារាចម្រៀងស្រីវ័យក្មេងកូនកាត់ថៃ -ចិន ឈ្មោះ ZhengNaixin ហៅ Nene។
យ៉ាងណាមិញ រូបភាពបែកធ្លាយទាំងអស់នោះគឺ មហាជនប្រាកដក្នុងចិត្តថា ជារូបភាពដែលតារាប្រុស Bright Vachirawit បានកាន់ដៃ Nene ទៅកម្សាន្តនៅប្រទេសជប៉ុន រហូតធ្វើឱ្យអ្នកគាំទ្រនិយាយពីមាត់មួយទៅមាត់មួយថា អ្នកទាំងពីរលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ។
ទោះយ៉ាងណា ជុំវិញរូបភាពបែកធ្លាយនេះដែរ ឃើញថា សាមីខ្លួន ឬ អ្នកគ្រប់គ្រងរបស់ពួកគេទាំងសងខាងនៅពុំទាន់មានការបង្ហើប ឬចេញមុខបកស្រាយណាមួយឡើយចំពោះរឿងនេះ៕