(វីដេអូ) បាត់ឈឹងជាង ១ ឆ្នាំ! ទីបំផុត សុខ ស្រីនាង បង្ហាញមុខជាថ្មីនៅក្នុងពិធីមង្គលដ៏ពិសេសមួយ
ពិតណាស់ តារាចម្រៀង សុខ ស្រីនាង ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាអ្នកនាងមិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈឡើយ ទាំងការបញ្ចេញបទចម្រៀងថ្មីៗក្នុងផលិតកម្ម និង ឡើងច្រៀងលើឆាកប្រគំតន្រ្តីតូចធំផ្សេងៗទៀត។ ខណៈស្ងាត់ឈឹងនេះដែរ បើតាមរយៈអ្នកសិល្បៈរួមអាជីព ក៏ធ្លាប់បានទម្លាយឱ្យដឹងថាអ្នកនាងគឺបានសម្រេចឈប់ពីវិស័យសិល្បៈនេះទៀតផង។
អ្វីដែលធ្វើឱ្យមហាជនហាក់នឹករឭកនាងខ្លាំងនោះ គឺគេសង្កេតឃើញថារយៈពេលជិត ១ ឆ្នាំមកហើយ ដែលតារាចម្រៀងស្រី សុខ ស្រីនាង មិនត្រឹមតែបាត់មុខឈឹងពីវិស័យសិល្បៈនោះទេ សូម្បីតែលើបណ្ដាញសង្គមផ្សេងៗក៏ពុំឃើញសកម្មភាពរបស់នាងទៀតឡើយ ដោយរូបភាពដែលនាងបង្ហោះចុងក្រោយពីដំណើរកម្សាន្តនៅប្រទេសជប៉ុនកាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។
លើសពីនេះ សូម្បីតែក្នុងថ្ងៃកំណើតរបស់នាងឆ្នាំនេះ ក៏ពុំឃើញនាងបង្ហាញមុខដែរ ខណៈអ្នកគាំទ្រជាច្រើនបានធ្វើការអបអរជូនពរជាច្រើនចំពោះថ្ងៃកំណើតរបស់នាង។
ដោយឡែក ក្រោយបាត់ឈឹងជាង ១ ឆ្នាំនេះ ស្រាប់តែថ្មីៗនេះ សុខ ស្រីនាង ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់រំភើបចិត្តខ្លាំង ក្រោយបានឃើញនាងបង្ហាញមុខជាថ្មីក្នុងកម្មវិធីមង្គលបងប្អូនរបស់នាង និង បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាងបង្ហោះវីដេអូ និង រូបភាពជាច្រើនសន្លឹកក្នុងឈុតចូលរួមកម្មវិធីមង្គល ដែលឃើញថាសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំងទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖