(វីដេអូ) ទៀតហើយ! ផន សុផារី សម្រេចធ្វើការតាមច្បាប់ ខណៈមានជនអនាមិកប្រើឈ្មោះនាង បង្ហោះថាកូនពៅស្ល-ាប់ជាថ្មី
កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ថាមាន account facebook ឈ្មោះ Phorn Sophary បានយករូបថតលោក និង ភរិយាថតពេលអុចធូបគោរពវិញ្ញាណក្ខន្ធ រៀមច្បង សំបូរ មាណ្ណារ៉ា យកទៅកាត់តដាក់រូបថតកូនក្មេងមកផុសដាក់ផ្សាយបោកប្រាស់ រៃអង្គាសសុំលុយសាធារណៈជន។
ក្នុងនោះ លោក សួន សេរីរដ្ឋា ក៏បានអំពាវនាវឱ្យអាជ្ញាធរ សមត្ថកិច្ចស៊ើបអង្កេត ចាត់ការលើបុគ្គលម្ចាស់ Account នេះតាមច្បាប់ជាបន្ទាន់។
ជាក់ស្តែង ឈ្មោះគណនីហ្វេសប៊ុក ដែលបានយករូបលោក សួន សេរីរដ្ឋា ទៅបង្ហោះនោះ ត្រូវបានគេដឹងថាជាផេកក្លែងក្លាយយកឈ្មោះរបស់អ្នកនាង ផន សុផារី ទៅប្រើប្រាស់។ លើសពីនោះ រូបកូនក្មេង ដែលត្រូវបានយកទៅកាត់តរៃអង្គាសប្រាក់នោះ គឺជាកូនស្រីពៅរបស់អ្នកនាង ផន សុផារី គឺអូន អ៊ែលលី។ ងាកទៅកាន់អ្នកនាង ផន សុផារី វិញ ក្រោយដឹងពីរឿងរ៉ាវខាងលើ អ្នកនាង និង ស្វាមីក៏មិនបានប្រតិកម្មឆ្លើយតបភ្លាមៗដែរ ដោយអ្នកនាងបានត្រឹម live លើផេកហ្វេសប៊ុកផ្លូវការ និង លើកឡើងថា អ្នកនាង កំពុងធ្វើការតាមច្បាប់យ៉ាងស្ងប់ស្ងាត់ហើយ។
សូមទស្សនាវីដេអូខាងក្រោម៖