ចប់ចូលឆ្នាំភ្លាម Coach នរិន្ធ ដឹកដៃកូនសិស្ស យូហៃ និង Goofy ទៅសម្តែងនៅប្រទេសកូរ៉េ
កាលពីរាត្រីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងប្រចាំផលិតកម្មបារមី លោក នរិន្ធ បានដឹកដៃកូនសិស្សរបស់ខ្លួនគឺ យូហៃ និង Goofy ចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមសម្តែងនៅទីនោះ។
ក្នុងការធ្វើដំណើរនេះដែរ Coach នរិន្ធ ព្រមទាំងកូនសិស្ស យូហៃ និង Goofy ត្រូវចូលរួមសម្តែងនៅប្រទេសកូរ៉េ ក្នុងការប្រគំតន្ត្រី មហាសង្ក្រាន្តខ្មែរនៅកូរ៉េ ដែលរៀបចំនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នៅឯពហុកីឡដ្ឋាន Ansan Wa Stadium ទីក្រុងអានសាន។
គួរជម្រាបថា ក្រៅពីលោក នរិន្ធ លោក យូហៃ និង លោក Goofy ក៏មានសិល្បករ និង សិល្បការិនីជាច្រើនទៀតនឹងចូលរួមសម្តែង ដោយក្នុងនោះរួមមាន កញ្ញា រ៉េត សូហ្សាណា លោក រ៉ូលីន និង លោក ដេវីដ ផងដែរ៕