គង់ ចាន់ស្រីមុំ ហាក់ស្ងប់ស្ងាត់ចំពោះរឿងគេរិះគន់ តែនាំគ្រួសារទៅរាប់បាត្រថ្ងៃបង្ហើយចូលឆ្នាំខ្មែរ រួចពោលពាក្យប៉ុន្មានម៉ាត់នេះ
ដ្បិតថាប៉ុន្មានថ្ងៃចុងក្រោយនេះ តារាសម្ដែង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នារិះគន់មិនពេញចិត្តទៅលើសកម្មភាពដែលអ្នកនាង បង្ហោះរូបភាពលេងជះទឹកយ៉ាងសប្បាយរីករាយនៅលើទឹកដីប្រទេសថៃ ប៉ុន្ដែតារាស្រីរូបនេះហាក់មិនទាន់បានឆ្លើយតបអ្វីទាំងអស់ ក្រៅពីលុបរូបភាពទាំងអស់នោះចោលពីគណនីហ្វេសប៊ុកផេក។
ទោះបីជាមិនបានបកស្រាយ ឬឆ្លើយតបអ្វីមួយដល់អ្នករិះគន់ក៏ពិតមែន ប៉ុន្ដែនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ដែលអាចនិយាយថាជាថ្ងៃឆ្លងបុណ្យចូលឆ្នាំខ្មែរ គង់ ចាន់ស្រីមុំ បាននាំក្រុមគ្រួសារទៅធ្វើបុណ្យរាប់បាត្រនៅវត្តព្រៃម្លូរ ព្រះអង្គចំនួន ៩០ អង្គ ដោយសេចក្ដីជ្រះថ្លា។
ក្រៅពីជូនបុណ្យពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រហើយនោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏ហាក់ឆ្លៀតរៀបរាប់នូវពាក្យមួយឃ្លាបង្ហោះនៅលើ Story ហ្វេសប៊ុកផេកផ្លូវការរបស់នាងដោយសេចក្ដីស្ងប់ថា ៖ «មានតែសេចក្ដីល្អតែប៉ុណ្ណោះ ដែលមិនចេះសាបសូន្យ»។ អាចនិយាយបានថា នេះជាសារដំបូងរបស់ គង់ ចាន់ស្រីមុំ ហើយ ក្នុងរយៈប៉ុន្មានថ្ងៃដែលនាងទទួលរង់នូវដូចទឹកបាក់ទំបន់នេះ៕