ក្រោយរង់ចាំអស់ ៩ ខែ ១០ ថ្ងៃ Yui បានសម្រាលកូនដំបូងហើយ ជាកូនស្រីឯឈ្មោះយកតាមឈ្មោះនាងក្នុងរឿងមួយដែលធ្លាប់សម្តែង
រយៈពេល ៤ ឆ្នាំ ដែល Yui Chiranan និង Thun Tanakorn បានរង់ចាំកាដូដ៏សំខាន់នៅក្នុងជីវិតពួកគេ ពេលនេះក្តីស្រមៃក្លាយជាការពិតហើយ ពោលគឺកូនស្រីបណ្តូចិត្តម្នាក់ដែលបានចាប់កំណើតក្នុងផ្ទៃរបស់ Yui Chiranan ពេលនេះគ្រប់ ៩ ខែ ១០ ថ្ងៃ នាងតូចបានចេញមកឃើញពិភពលោកខាងក្រៅហើយ។
បន្ទាប់ពីសំពរពីព្រះអស់រយៈពេល ៤ ឆ្នាំ បំណងក្លាយជាការពិតមក ទីបំផុតប៉ាម៉ាក់មួយគូននេះបានឃើញមុខកូនស្រីបណ្តូលចិត្តហើយ ដោយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ Thun Tanakorn ដែលជាប៉ាថ្មីថ្មោងបានបង្ហោះរូបភាពភរិយា និង កូនស្រីតូចពេលសម្រាលហើយទាំងស្នាមញញឹម និង ក្តីសុខណាស់ ធ្វើឱ្យម្នាក់ៗចូលទៅខមមិនសាទរព្រោងព្រាត។
អ្វីដែលសំខាន់ បើងាកមកមើលមុខកូនស្រីតូចរបស់ Yui Chiranan វិញ មិនត្រឹមតែថ្លោស ឃ្យូដគួរឱ្យស្រឡាញ់នោះទេ ចំណែកឈ្មោះវិញក៏ពីរោះដែរ នាងតូចមានឈ្មោះថា Prao Tawan ដែលជាឈ្មោះ Yui Chiranan នៅក្នុងរឿង «บ้านภูตะวัน» ដែលមានន័យជាភាសារខ្មែរថា ៖ «ផ្ទះភូតៈវ៉ាន់» ផងដែរ៕