(វីដេអូ) តួអង្គទេវធីតាឆ្នាំ ២០២០ ពេជម្នី អ្នកគាំទ្រផ្ទុះជំរុញឱ្យចូលប្រកួតបវរកញ្ញា ពេលឃើញសមត្ថភាពទាំងនេះ
និយាយពីកញ្ញា ប៊ុន្លឿម ពេជម្នី ធីតាឯកសង្រ្កាន្តរដូវកាលទី ១ ឆ្នាំ ២០២០ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទាក់ទាញទេ ធីតាឯករូបនេះក៏មានសមត្ថភាព និង ទេពកោសល្យជាច្រើនក្នុងវិស័យសិល្បៈជាច្រើន ដែលទទួលបានការសរសើរខ្លាំងជាមួយសមត្ថភាពរបស់នាង ទាំងការដើរបង្ហាញម៉ូដ សម្ដែង និង ចេះរាំយ៉ាងទាក់ទាញទៀតផង។
បើក្រឡេកមើលអាជីពរបស់ ប៊ុន្លឿម ពេជម្នី សព្វថ្ងៃ រូបនាងកាន់តែហក់ចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង និង ក្លាយជាតារាស្រីមួយរូបពេញដោយទេពកោសល្យ ព្រមទាំងរូបសម្រស់ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គមរបស់នាង។
អ្វីដែលកាន់តែចាប់អារម្មណ៍ចំពោះធីតាឯកសង្រ្កាន្តរូបនេះថែមទៀតនោះ ដោយឃើញថានាងមិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសម្ដែង ដើរម៉ូដ រាំយ៉ាងស្ទាត់ជំនាញ និង មានរូបសម្រស់ស្រស់ស្អាតនោះទេ ថ្មីៗកន្លងទៅនេះ ពេជម្នី កំពុងទទួលបានការសរសើរខ្លាំងពីសមត្ថភាពរបស់នាងដែលអាចច្រៀងបានយ៉ាងពីរោះខ្លាំងទៀត។
លើសពីនេះ មួយរយៈនេះ ប៊ុន្លឿម ពេជម្នី ត្រូវមហាជនចាប់អារម្មណ៍ឃើញថានាងកំពុងប្រឡូកចូលវិស័យចម្រៀងផងដែរ ដោយបានឃើញវត្តមានរបស់នាងលើឆាកតន្រ្តីផ្សេងៗ ជាពិសេសបានឃើញនាងចេញបទចម្រៀងផ្ទាល់ខ្លួនទៀតផង។
ពិតណាស់ ថ្មីៗនេះ ដោយសារតែការមើលឃើញពីសមត្ថភាពជាច្រើន និង ធ្លាប់មានបទពិសោធន៍លើឆាកកញ្ញាឯក បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងតែចាប់អារម្មណ៍ និង បង្ហាញការគាំទ្រជំរុញលើកទឹកចិត្តនាងខ្លាំងឱ្យចូលប្រកួតបវរកញ្ញាក្នុងកម្មវិធី MGC ដែលនាងស័ក្តិសមទាំងទេពកោសល្យ និង ចំណេះដឹង៕