ពហុជំនាញពិតៗ! ពីរឆ្នាំជាប់គ្នា អ្នកនាង ខាត់ សុឃីម បញ្ចេញស្នាដៃចម្រៀង សហការណ៍នឹងតារាចម្រៀងរ៉េបដល់ ៣ ដួង
មហាជនបានជ្រាបហើយថា អ្នកនាង ខាត់ សុឃីម គឺជាតារាស្រីពហុជំនាញមួយរូប ដែលពោរពេញដោយសមត្ថភាព និង ទេពកោសល្យលើវិថីសិល្បៈ។ លើសពីនោះ អ្នកនាងក៏ជាតារារៀមច្បងដែលត្រូវបានសិល្បៈរួមជំនាន់ និង សិស្សប្អូនជាច្រើនគោរពស្រឡាញ់ សរសើរពីអត្តចរិត និង ចង់រួមការងារជាមួយអ្នកនាងទៀតផង។
កន្លងមក មហាជនបានឃើញហើយថា អ្នកនាង ខាត់ សុឃីម បានរួមការងារជាមួយនឹងតារាចម្រៀងរួមជំនាន់ និង សិស្សប្អូនជាច្រើន ទាំងការសម្តែង ការច្រៀង ជាដើម។ ជាក់ស្តែងក្នុងការសហការណ៍រួមគ្នានឹងសិល្បករសិល្បការិនីទាំងអស់នោះ អ្វីដែលយុវវ័យចាប់អារម្មណ៍ខ្លាំងគឺអ្នកនាង ខាត់ សុឃីម បានសហការណ៍នឹងតារាចម្រៀងរ៉េប ៣ ដួង ផលិតបទចម្រៀងយ៉ាងពីរោះរណ្ដំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ២ ឆ្នាំមកនេះ។
១. បទ «សមុទ្រស្នេហ៍»
បទចម្រៀង «សមុទ្រស្នេហ៍» នេះ អ្នកនាង ខាត់ សុឃីម បានច្រៀងរួមគ្នានឹងតារាប្រុសពហុជំនាញលោក វណ្ណថាន និង តារាចម្រៀងរ៉េប Rakhie សមាជិក La Cima Cartel ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ ២០២៣។
២. បទ «ស្រឡាញ់បងទៅអូន»
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៤ នេះ អ្នកនាង ខាត់ សុឃីម បានច្រៀងចម្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបប្រចាំផលិតកម្ម Klap Ya Hand គឺ លោក Ruthko ដោយបទនោះមានចំណងជើងថា «ស្រឡាញ់បងទៅ»៕