ខាត់ សុឃីម លើកឡើងថា ធ្វើការត្រូវយកកម្រៃ ព្រោះបើ Free គេមិនឱ្យតម្លៃទេ
នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយពាក់ព័ន្ធនឹងការងារ ដែលធ្វើមិនគិតថ្លៃរមែងត្រូវបានគេមិនឱ្យតម្លៃ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។
សារនោះដែរ អ្នកនាង ខាត់ សុឃីម ក៏បានបញ្ជាក់ដែរថា រាល់កិច្ចការណាមួយក៏ដោយ បើសិនជាយកកម្លាំង និង ចំណេះដឹង និង វិជ្ជាជីវៈទៅធ្វើ គឺត្រូវយកកម្រៃ ឬ ការដោះដូរមួយដែលស័ក្តិសមតម្លៃ។
ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់លម្អិតថា៖ «ត្រូវចាំថា រាល់កិច្ចការណាមួយក៏ដោយ ដែលអ្នកយកកម្លាំង យកចំណេះដឹង និង វិជ្ជាជីវៈរបស់អ្នកមកធ្វើ ទោះតិច ឬច្រើនក៏ដោយ ត្រូវតែយក «កម្រៃ» ឬការដោះដូរអ្វីមួយ ដែលសមតម្លៃ។ កុំយកពាក្យថា «ជួយ» ឬ «គ្នាឯង» ឬ «សប្បុរសធម៌» ដាក់មុខ រហូតធ្វើឱ្យពាក្យទាំងអស់នោះ ពេលខ្លះបន្ទាបតម្លៃខ្លួឯង ឬពេលខ្លះគេមិនឱ្យតម្លៃទៀត ព្រោះមនុស្សខ្លះមើលងាយគេណាស់ ឱ្យតែមានពាក្យថា Free ទាំងដែលគេយកបេះដូង និង ទឹកចិត្តមកជួយ។ ហើយពេលខ្លះទោះបីជាពេលគេមានលុយ ឬត្រូវចំណាយមែន គេក៏គ្មានថ្ងៃមករកយើងមនុស្ស ដែល Free ឬធ្លាប់ជួយគេពីមុនដែរ។ ដូច្នេះ Say No to Work for Free»៕