ផ្ទុះការវែកញែពេក ឥឡូវម្ចាស់បទ «តប់» មាស សុខសោភា បកស្រាយឃ្លា «បងកុំបាញ់ទឹកដាក់មុខអូន» ហើយ
កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀង មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «តប់» ដើម្បីអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃខ្មែរ។
ក្រោយបទចម្រៀងមួយបទនេះ បានចេញផ្សាយឃើញថាមហាជនមានការចាប់អារម្មណ៍ខ្លាំងត្រង់ឃ្លាមួយថា ៖ «បងកុំបាញ់ទឹកដាក់មុខអូន» ដោយមានការវែកញែកព្រោងព្រាតទៅលើអត្ថន័យនៃឃ្លាមួយនេះ។
ក្នុងនោះ មាស សុខសោភា ដែលជាម្ចាស់បទ «តប់» ផ្ទាល់ បានចេញមុខឆ្លើយតបចំពោះមតិវែកញែកទាំងអស់ថា ៖ «សិល្បៈចម្រៀងដែលខ្ញុំ និង ក្រុមការងាររបស់ខ្ញុំបង្កើតឡើងមកសម្រាប់អ្នកគាំទ្ររបស់ខ្ញុំឱ្យទទួលបានសេចក្តីសុខទៅតាមមនោអារម្មណ៍នៃការគិតរបសគាត់ តែបើលោកទាំងឡាយស្តាប់ចម្រៀងរបស់ខ្ញុំហើយទទួលបាននូវសេចក្តីទុក្ខនោះ ក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំឱ្យលោកអ្នកក្នុងការបញ្ចេញយោបល់ឡើយ»។
លើសពីនេះ អ្នកនាង មាស សុខសោភា ក៏បានបន្តទៀតថា៖ «ព្រោះថាសេចក្តីសុខពិតប្រាកដគឺជាភាវធម្មជាតិមួយ ដែលផ្តើមចេញមកពីកិលេស «ល្អ» អរគុណបងប្អូនគាំទ្រ ដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា»៕