ឃ្លាតពីសិល្បៈ! ទិត្យ វិច្ឆិកា មានកូនៗពេញវ័យជ្រោងខ្លួន រីឯជំនាញ ល្អៗមិនចាញ់ឪពុក
លោក ទិត្យ វិច្ឆិកា គឺជាតារាចម្រៀងប្រុសធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនកាលពីប្រមាណជាង ១០ ឆ្នាំមុន តាមរយៈបទចម្រៀងក្រោមចំណងជើង «កុំត្រាប់កាកី» បទ «ស្ទឹងថែស្នេហ៍ខ្ញុំ» និង បទ «អង្វរ» ជាដើម ដែលធ្លាប់តែបំពេអារម្មណ៍អ្នកគាំទ្រកាលនោះ បានចាកចេញពីជីវិតសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងការបាត់មុខពីឆាកសិល្បៈជាច្រើនឆ្នាំនោះដែរ មហាជនក៏បានដឹងថា លោក ទិត្យ វិច្ឆិកា កំពុងបម្រើក្នុងវិស័យកងទ័ពជាកងឆត្រយោងផងដែរ។
ក្រោយបាត់មុខលើវិថីសិល្បៈ លោក ទិត្យ វិច្ឆិកា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ដល់ជីវិតឯកជនរបស់រូបលោកខ្លាំងណាស់ដែរ តាមរយៈការបង្ហោះសារ និង រូបភាពនានានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
ជាការពិត ក្រោយបញ្ចប់លើអាជីពសិល្បៈ បច្ចុប្បន្ន លោក ទិត្យ វិច្ឆិកា ដែលជាអនុសេនីយ៍ឯក នៅបញ្ជាការដ្ឋានទ័ពពិសេស នឹងជាគ្រូបង្វឹកនៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល់។ សព្វថ្ងៃលោកសាងគ្រួសារ និង ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង ស្រី ២ នាក់ រួចហើយដែរ។
ងាកទៅកាន់កូនៗរបស់លោក ទិត្យ វិច្ឆិកា ឯនោះវិញ មហាជនក៏បានចាប់អារម្មណ៍ដល់កូនទី ១ និង កូនប្រុសទី ២ របស់លោក ដែលពេញវ័យអាយុខ្ទង់ជាង ២០ ឆ្នាំ ហើយ និង មានរូបសម្រស់ស្រស់សង្ហាមិនចាញ់ឪពុកកាលពីកំលោះនោះទេ។
ម្យ៉ាងវិញទៀត ជំនាញ និង ទេពកោសល្យរបស់កូនប្រុសច្បងទាំង ២ របស់លោក ទិត្យ វិច្ឆិកា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ណាស់ដែរ ដោយកូនប្រុសទី ១ របស់លោក គឺចូលចិត្តស្រឡាញ់វិស័យសិល្បៈ រីឯកូនប្រុសទី ២ ស្រឡាញ់វិស័យកងទ័ព៕