ឌុច លីដា តាំងចិត្តដាច់អហង្ការ មិនអាចទ្រាំរស់នៅជាមួយមនុស្សធ្វើដាក់នាង ៣ យ៉ាងនេះ
ច្រើនឆ្នាំមកហើយដែលតារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង ឌុច លីដា បានដកឃ្លាពីការងារសិល្បៈ ទៅបំពេញតួនាទីជាភរិយា មើលថែក្រុមគ្រួសារ រៀបចំផ្ទះសម្បែង បីបាច់ទុកដាក់កូនចៅ ធ្វើជាភរិយាដ៏ល្អ បង្កើតសុភមង្គលក្នុងគ្រួសារ។
ដ្បិតថាកន្លងមក ឌុច លីដា ពុំសូវបង្ហាញពីជីវិតឯកជន ភាពផ្អែមល្ហែមរវាងប្ដីប្រពន្ធបង្ហោះលើបណ្ដាញសង្គមក៏ពិតមែន ប៉ុន្ដែយូរៗ តារាស្រីរូបនេះ តែងបណ្ដើរស្វាមីទៅចូលរួមកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈជិតដិត ស្ដែងពីក្ដីសុខក្នុងគ្រួសារកំពុងរលូនយល់ចិត្តថ្លើមគ្នាមិនមានអ្វីប្រែប្រួលទេ។
ងាកចេញពីរឿងគ្រួសារ ស្រាប់តែថ្មីៗនេះ អ្នកម៉ាក់ដ៏ស៊ីវិល័យ ឌុច លីដា បានបង្ហោះសារមួយធ្វើឱ្យមហាជនអ្នកគាំទ្រ ពិសេសមិត្តភក្ដិក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលបន្តិច ព្រោះសារនោះ ឌុច លីដា បានបង្ហាញខ្លឹមសារច្បាស់ៗពីទង្វើមនុស្ស ៣ ប្រភេទ ដែលនាងមិនអាចទ្រាំរស់នៅជាមួយដាច់ខាត។
ទង្វើមនុស្ស ៣ ប្រភេទដែល ឌុច លីដា បានរៀបរាប់នោះមានដូចជា ៖
១- ក្បត់ខ្ញុំ (បើខ្ញុំដឹងច្បាស់ថាមានរឿងហ្នឹងកើតឡើង)
២- ជេរបញ្ចោ (ឮម្ដងចាំមួយជីវិត)
៣- វាយ (ឈឺមួយជីវិត)
៣ ចំណុចនេះ បើកើតឡើងតែម្តងក៏មិនអាចឱ្យមានលើកទី ២៕