កំពុងផ្ទុះរឿងបែកបាក់ប្រពន្ធ តែឥលូវមកមើលមុខជួញ Micky ស្វាមីរបស់តារាស្រី Janie វិញម្តងមានក្ដាំងពេញដៃ
ក្រោយផ្ទុះរឿងបែកបាក់គ្នាម្តងមក ថ្មីៗនេះពាក្យចចាមអារ៉ាមប្រេះឆារវាង Janie និង ស្វាមីបានផ្ទុះឡើងវិញហើយ ដោយអ្នកគាំទ្រសង្ស័យថា Janie និង ស្វាមីបានលែងលះគ្នាស្ងាត់ៗ រហូតធ្វើឱ្យអ្នកសារព័ត៌មានថៃជាច្រើនបានព្យាយាមទាក់ទងទៅម្តាយខាងប្រុសដើម្បីសួរព័ត៌មាន តែលោកស្រីមិនអាចបកស្រាយបានធ្វើឱ្យមហាជនអន្ទះសារង់ចាំដំណឹងព្រាត។
បើទោះបីជារឿងរ៉ាវគ្រួសារកំពុងតែស្ថិតក្នុងក្រសែភ្នែកតាមដានរបស់មហាជនក៏ដោយ តែបើងាកមកមើលពីអាជីពរបស់ស្វាមីរបស់ Janie វិញ មហាជនធ្លាប់ឃើញតែទំនេរៗហាត់ប្រាណ មើលកូន តែមហាជនខ្លះមិនបានដឹងទេថា ការពិតទៅ Micky ក៏មានមុខជំនួញក្នុងដៃសមគួរដែរ។
មុខជំនួញដែល Micky កាន់កាប់សព្វថ្ងៃ មានហាងកាហ្វេ ហាងការ៉េមផ្ទាល់ខ្លួន ម្ចាស់ប្រេនផលិតផលអាហារបំប៉នសុខភាព Mics ពិសេសលោកប៉ារូបនេះក៏មានក្លឹបហាត់ប្រាណផ្ទាល់ខ្លួនសម្រាប់ផ្តល់សេវាកម្មជូនភ្ញៀវយ៉ាងល្អផងដែរ៕