អ្នកណាជាសិស្សច្បង សិស្សប្អូនខ្លះ? សេង មង្គល ធ្លាប់ជាសិស្សពូកែ នៅវិទ្យាស្ថានមួយនេះ
សេង មង្គល តារាសម្ដែងប្រុសរូបសង្ហា កន្លងមកបានធ្វើឱ្យសុភាពនារីជាច្រើនលង់ស្នេហ៍នូវមុខមាត់ រូបរាងខ្ពស់ស្រឡះ ក៏ដូចជាសាច់ដុំកង់ៗរបស់លោកមិនតិចនោះទេ។
មិនត្រឹមតែសង្ហា មានសមត្ថភាពសិល្បៈពេញខ្លួន សេង មង្គល ក៏ជាសិស្សពូកែម្នាក់ដែរ។ ជាការពិតតារាប្រុសរូបនេះ ធ្លាប់ជានិស្សិតផ្នែកពាណិជ្ជសាស្រ្ត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (National Institute of Business-NIB) ដែលជាសាលាដ៏ចំណាស់មួយស្ថិតក្នុងរាជធានីភ្នំពេញ។
បើតាមការបង្ហោះរបស់ សេង មង្គល កាលពីពេលកន្លងមក កាលនៅជានិស្សិត លោកធ្លាប់ទទួលបរិញ្ញាបត្រពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៀតផង។ ដ្បិតថាបច្ចុប្បន្ន សេង មង្គល បានរៀនចប់ហើយក៏ដោយ ប៉ុន្ដែរាល់ពេលសាលាមានកម្មវិធីកម្សាន្តម្ដងៗ ដូចជាកម្មវិធីសង្ក្រាន្តឆ្នាំថ្មីជាដើម លោកតែងទៅចូលរួម តាមការអញ្ជើញពីលោកគ្រូអ្នកគ្រូកម្រខកខានណាស់៕