ជាបុរសតែមានទេពកោលស្យខ្ពស់! បង្ហាញមុខគ្រូបង្វឹក ២ រូប នៅពីក្រោយការដើរដ៏ល្វតល្វន់របស់បវរកញ្ញានៅកម្ពុជា
ជាការពិតណាស់ វិស័យដើរម៉ូដក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែរីកចម្រើន និង ទទួលបានសមិទ្ធផលខ្លាំងរហូតមានឱកាសបង្ហាញវត្តមានលើឆាកអន្តរជាតិ។ ក្នុងនោះរួមមាន ទាំងការបង្ហាញខ្លួនរបស់បវរកញ្ញាតំណាងប្រទេស ក៏ដូចជាអ្នកដើរម៉ូដអាជីពលើឆាកអន្តរជាតិ។
ដោយឡែក ក្រឡេកមកមើលអ្នកនៅពីក្រោយការបង្ហាញខ្លួនរបស់បវរកញ្ញា និង អ្នកដើរបង្ហាញម៉ូដអាជីពក៏រមែងមានគ្រូបង្វឹកហាត់ដ៏មានទេពកោសល្យក្នុងការត្រួសត្រាយផ្លូវ និង បង្ហាត់បង្រៀនឱ្យការដើរម៉ូដកាន់តែល្អផងដែរ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយក លោគ្រូបង្ហាត់ដើរម៉ូដចំនួន ២ រូប មកបង្ហាញជូនលោកអ្នក ៖
១. លោក អូលីវ៉ា គង់
លោក ម៉ែន សីហា ហៅ Oliva Kong ជាអ្នកច្នៃម៉ូដល្បីឈ្មោះ និង ជាអ្នកជំនាញដើរ Catwalks មានឈ្មោះល្បីមិនធម្មតាម្នាក់។ លោក Oliva Kong មិនត្រឹមតែបានបង្ហាញស្នាដៃ ក្នុងការបញ្ចេញម៉ូដសម្លៀកបំពាក់លើឆាកជាតិ និង អន្តរជាតិនោះទេ តែលោកក៏ជាគ្រូបង្វឹកផ្នែកដើរម៉ូដដ៏ល្បីមួយរូបដែរ។
២. លោក តុង សុវណ្ណបញ្ញា
បើទោះជាទើបបោះជំហានជាគ្រូបង្វឹករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី លោក តុង សុវណ្ណបញ្ញា ហាក់ទទួលបានការសរសើរ និង គាំទ្រយ៉ាងខ្លាំងទៅលើការបង្រៀនដើរម៉ូដរបស់លោក។ ក្នុងនោះ លោក តុង សុវណ្ណបញ្ញា ត្រូវបានគេស្គាល់ថាគឺជាគ្រូបង្រៀនបេក្ខភាព Miss Grand Cambodia និង Miss Universe Cambodia ផងដែរ៕