សម្បូរណាស់! កំលោះសង្ហា សេង មង្គល ប្រកាសក្តែងៗមានជនខិលខូចបង្កើតគណនីដាក់រូប និង ឈ្មោះលោក ហើយខលវីដេអូបោកលុយគេ
កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាប្រុសស្រស់សង្ហាលោក សេង មង្គល បានបង្ហោះសារជាសាធារណៈដាស់តឿន ដល់មហាជន និង អ្នកស្គាល់លោកឱ្យបានដឹងពីករណីមានអ្នកបន្លំធ្វើជាលោក ឆាតខ្ចីលុយតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងនោះ លោក សេង មង្គល បានបញ្ជាក់ថា គណនីក្លែងក្លាយរូបនោះ បានឆាតទៅខ្ចីលុយអ្នកដែលលោកស្គាល់ តាមរយៈការខលវីដេអូ ហើយយកឡាយពីវីដេអូរបស់លោកចាស់ៗដើម្បីបន្លំសំឡេង និង ភ្នែកគេ។
សារនោះ លោក សេង មង្គល បានបញ្ជាក់ថា ៖ «ជម្រាបសួរ បងប្អូនទាំងអស់គ្នា! ដោយសារតែមួយរយៈនេះ មានជនមិនស្គាល់មុខបានបន្លំខ្លួនធ្វើជាខ្ញុំ ដោយប្រើឈ្មោះហ្វេសប៊ុក Bong Mongkul បានឆាតទៅខ្ចីលុយមនុស្សដែលស្គាល់គ្នាជាមួយខ្ញុំ ក្នុងបែបផែនខលវីដេអូហើយយកវីដេអូឡាយរបស់ខ្ញុំបន្លំសំឡេងដើម្បីធ្វើជាខ្ញុំ ហើយក៏មានករណីឆ.បោ.កមួយចំនួនទៀត។ ដូច្នេះខ្ញុំបាទ សេង មង្គល សូមបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថា ហ្វេសប៊ុករបស់មានចំនួន ២ គឺ អាខោន Mongkul Seng Real និង ផេក Seng Mongkul សេង មង្គល ក្រៅពីនេះមិនមែនជារបស់ខ្ញុំនោះទេ។ ប្រសិនបើមានរឿងហេតុអ្វីកើតឡើងក្រៅពីឈ្មោះទាំង ២ ខាងលើនេះ ខ្ញុំសូមមិនទទួលខុសត្រូវនោះទេ។ បញ្ជាក់ជាថ្មី អាខោនខាងក្រោមនេះមិនមែនជារបស់ខ្ញុំទេ។ ប្រយ័ត្នចាញ់បោកគេណាបងប្អូន»៕