មានដឹងឬអត់ថា សមាជិកសង្ហាទាំង ៧ រូបរបស់ La Cima មានស្រុកកំណើតមកពីខេត្តណាខ្លះទេ?
បើគិតមកដល់ពេលនេះ ក្រុមចម្រៀង La Cima Cartel ត្រូវបានចាត់ទុកថាជាក្រុមចម្រៀងយុវវ័យមួយដ៏មានប្រជាប្រិយភាព និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ពិសេសក្នុងស្រទាប់យុវវ័យ។ ក្នុងនោះដែរ មិនត្រឹមតែសមត្ថភាពលើវិស័យចម្រៀងប៉ុណ្ណោះទេ តែសមាជិកទាំង ៧ រូប ក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងបានផងដែរ។ លើសពីនោះ រាល់បទចម្រៀងរបស់ពួកគេចេញមកម្តងៗទទួលបានការស្តាប់ និង ទស្សនាច្រើន ព្រមទាំងឈរនៅលំដាប់ខ្ពស់លើ Yotutbe ទៀត។
ងាកទៅកាន់សមាជិក La Cima Cartel រួមមាន លោក Tomie លោក Hasha លោក Meezy លោក Phearin លោក All3rgy លោក Rakhie និង លោក Dizzy ឯនោះវិញ ក៏ហាក់មានការចាប់អារម្មណ៍រឿងរ៉ាវឯកជនខ្លះរបស់កំលោះសង្ហាទាំង ៧ ដែរ។ យ៉ាងណា ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីស្រុកកំណើតរបស់សមាជិក La Cima Cartel មកជម្រាបជូនម្តង ដោយមានអ្នកគាំទ្រមួយចំនួនអាចនឹងមិនទាន់ដឹង។
១. Hasha មានស្រុកកំណើតនៅ ខេត្តកណ្តាល
២. YCN Rakhie មានស្រុកកំណើតនៅ ខេត្តមណ្ឌលគិរី
៣. Meezy មានស្រុកកំណើតនៅ ខេត្តកោះកុង
៤. All3rgy មានស្រុកកំណើតនៅ ខេត្តព្រៃវែង
៥. YCN Dizzy មានស្រុកកំណើតនៅ ខេត្តសៀមរាប
៦. YCN Tomie មានស្រុកកំណើតនៅ ទីក្រុងភ្នំពេញ
៧. មុត ភារិន មានស្រុកកំណើតនៅ ទៅក្រុងភ្នំពេញ