អស្ចារ្យបំផុត! ល្អហួស បវរកញ្ញាខ្មែររាំរបាំអប្សរាលើឆាកប្រទេសថៃ បង្ហាញក្បាច់រាំពិសេសៗទន់ភ្លន់ក្នុងនាមម្ចាស់ដើម សមល្អគ្មានទាស់
បើគិតមកដល់ពេលនេះ រយៈពេល ៣ ថ្ងៃមកហើយ ដែល ជូរី ល្អហួស និង យុវតីបវរកញ្ញា ២ រូប ផ្សេងទៀត បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសថៃ ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធី Junior Idol World 2024។
ក្នុងនោះ រយៈពេលប៉ុន្មានថ្ងៃមកនេះ ល្អហួស ក៏បានបង្ហាញសកម្មភាពជាច្រើនរួមនឹងបេក្ខភាពមកពីប្រទេសជាច្រើនហើយដែរ ក្នុងនោះក៏រួមមានការបំពាក់ឈៀង និង វគ្គ Interview ជាដើម។
ដោយឡែក នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ វគ្គប្រកួតសមត្ថភាពពិសេស និង ឈុតតំណាងជាតិ បានមកដល់ ដោយ ល្អហួស បានបង្ហាញខ្លួនយ៉ាងជឿជាក់ក្នុងនាមបវរកញ្ញាតំណាងកម្ពុជា។
អ្វីដែលពិសេស គឺនៅក្នុងវគ្គប្រកួតសមត្ថភាពពិសេស ល្អហួស បានជ្រើសរើស «របាំអប្សរា» បង្ហាញលើឆាកនៅប្រទេសថៃ ដោយការបង្ហាញសមត្ថភាពនោះ ល្អហួស ធ្វើបានយ៉ាងអស្ចារ្យ និង លើកយកក្បាច់រាំពិសេសបង្ហាញឱ្យឃើញពីទម្រង់ម្ចាស់ដើម យ៉ាងសមល្អគ្មានទាស់។
រីឯឈុតតំណាងជាតិវិញ ក្នុងឈុត «អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលអត្ថន័យនៃឈ្មោះនេះមានន័យថា «កំពូលក្សត្រិយ៍នៃអម្បូររាជហង្សដែនកម្ពុជា» ល្អហួស ក៏ធ្វើឱ្យមហាជនលើកសរសើរមិនដាច់ពីមាត់ដែរ៕