ក្ដៅៗ! Han So Hee និង Ryu Jun Yeol ប្រកាសបែកគ្នាហើយ ក្រោយទាក់ទងគ្នាបាន ២ សប្ដាហ៍
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ បណ្ដាសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា តារាសម្ដែងស្រី Han So Hee និង តារាប្រុស Ryu Jun Yeol បានផ្ដាច់ទំនាក់ទំនងស្នេហាគ្នាហើយ។
ដំណឹងនៃការចែកផ្លូវគ្នារវាងតារាល្បីទាំងពីររូបនេះ ត្រូវបានបញ្ជាក់ដោយខាងប្រុសមកកាន់សារព័ត៌មាន Sport Todays ដែលបានឱ្យដឹងថា ពួកគេទាំងពីរ បានសម្រេចចិត្តបែកគ្នា ក្រោយប្រកាសទំនាក់ទំនងគ្នា បាន ២ សប្ដាហ៍។ យ៉ាងណាមិញ ដំណឹងមួយនេះ ខាងភ្នាក់ងាររបស់ Han So Hee នៅមិនទាន់ចេញមកឆ្លើយតបនៅឡើយទេ៕