លោក ដួង សុខគា ចោទជាសំណួរ «ហេតុអ្វី ល្បែងបាញ់ទឹក និង ប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ?»
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែចាប់អារម្មណ៍នឹងសារមួយរបស់សិល្បករបុរាណ លោក ដួង សុខគា ដែលបានចោទជាសំណួរ សួងថា ហេតុអ្វី ល្បែងបាញ់ទឹក និង ប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ។
សារនោះដែរ លោក ដួង សុខគា បានរៀបរាប់លម្អិតថា៖ «ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ! ហេតុអ្វី? បងប្អូនសាកជួយឆ្លើយ!»។
យ៉ាងណាមិញ ក្រោយសារនោះបានបង្ហោះឡើង គេក៏បានឃើញមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាចែករំលែក និង ខ្លះបានផ្តល់ជាមតិយោបល់ផ្សេងៗតាមការយល់ឃើញរៀងៗខ្លួន។ ការបង្ហោះចោទជាសំណួររបស់លោក ដួង សុខគា ស្របពេលដែលជិតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយសម័យបច្ចុប្បន្ននេះ គេសង្កេតឃើញយុវវ័យនៅតាមបណ្ដាស្រុកភូមិ និយមលេងប៉ាតម្សៅ និង ជះទឹកជាដើម៕