ស្អាតៗ សង្ហាៗណាស់! Content Creator ច្រើនរូប បង្អួតសម្រស់ នៅព្រឹកថ្ងៃមង្គលការ វិសាល និង ស្រីនា
នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាកម្មវិធីមង្គលរបស់គូស្នេហ៍ Influencer លំដាប់ប្រទេសទាំងទ្វេ «សាលនា» ពោលគឺលោក ហេង វិសាល និងកញ្ញា ជា ស្រីនា មហាជនសង្កេតឃើញទិដ្ឋភាពក្នុងថ្ងៃសិរីមង្គលរបស់ពួកគេមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតស័ក្តិសមគ្នាឥតខ្ចោះ ពេញដោយស្នាមញញឹមសុភមង្គលក្នុងថ្ងៃដ៏មានសិរីសួស្ដីនេះ។
ជាមួយគ្នានោះ ក្នុងកម្មវិធីហែជំនួន និង កម្មវិធីកាត់សក់ពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកធំមានមុខមាត់ បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗ ជាពិសេសនោះគឺ Content Creator/ Influencer ជាច្រើនរូបក៏បានចូលរួមកម្មវិធីនាពេលព្រឹក និង ចូលរួមអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះច្រើនកុះករផងដែរ។
ចង់ដឹងថានៅព្រឹកមិញនេះ មានតារាក្នុងដួងចិត្តរបស់ប្រិយមិត្តណាខ្លះ បានចូលរួម តស់! រីករាយទស្សនាបណ្ដុំរូបភាពស្អាតៗខាងក្រោម ៖