សង្ហាៗអស់ស្ទះ! លាវ វេងហួរ នាំបុរសឯកមកពីតៃវ៉ាន់ ទៅដើរកម្សាន្តនៅទឹកដីអង្គរ ជះរាងសង្ហាឱ្យស្រីៗបាក់ស្រ៊ឹប
ថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យបុរសឯកមានការចាប់អារម្មណ៍ពីសកម្មភាពរបស់ Mister Friendship International លាវ វេងហួរ និង បុរសឯក Friendship មកពីតៃវ៉ាន់ Sky ដើរកម្សាន្តនៅកម្ពុជាជាមួយគ្នា ជាពិសេសសកម្មភាពដែលពួកគេទៅលេងនៅទឹកដីអង្គរ។
ក្នុងនោះ អ្វីកាន់តែចាប់អារម្មណ៍គឺ រូបភាពជាច្រើនសន្លឹកដែល លាវ វេងហួរ និង Sky បានដើរលេង និង ថតរូបជាគូជាមួយគ្នានៅលើទឹកដីអង្គរ មើលទៅជះសម្រស់ស្រស់សង្ហាខ្លាំងពីមុខប្រាសាទអង្គរវត្ត។
លើសពីនេះ រូបភាពទាំងនេះ កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបុរសឯកចាប់អារម្មណ៍ចែករំលែក និង សរសើរពីរូបរាងដ៏មាំមួនរបស់អ្នកទាំងពីរជាខ្លាំង៕