មង្គលការ ហេង វិសាល និង ស្រីនា ធ្វើឱ្យឌីជេ ណាណា នៅមិនសុខរហូតបង្ហោះសារនិយាយយ៉ាងចាក់ដោតប៉ុន្មានម៉ាត់នេះឡើង
ប៉ុន្មានថ្ងៃមកនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានដឹងមកហើយពីការចែករំលែកនូវពិធីមង្គលការរបស់ Influecer ល្បីឈ្មោះលោក ហេង វិសាល និង ជា ស្រីនា។ ក្នុងនោះ គូស្វាមីភរិយាថ្មីមួយគូនេះក៏ទទួលបានការជូនពរ និង សរសើរយ៉ាងខ្លាំងពីក្តីស្នេហ៍របស់អ្នកទាំង ២ ផងដែរ។
ងាកមកកាន់ពិធីការិនីមានប្រជាប្រិយភាព ឌីជេ ណាណា ក៏បានលើកយកពិធីរៀបការរបស់លោក ហេង វិសាល និង ជា ស្រីនា មកនិយាយដែរ ដោយអ្នកនាងបានសរសើរថា គូនេះគឺជាគូពិត មិនមែនជាគូដែលយកជីវិតមកធ្វើជាការសម្តែង។
ឌីជេ ណាណា បានរៀបរាប់ថា ៖ «មួយគូនេះទើបគួរឱ្យចង់តាមដាន! ស្អាត ឆ្លាត សង្ហា ពូកែ ថែគ្នាពិតៗរហូតបានរៀបការ ស្នេហាបែបមែនទែន មិនមែនយកជីវិតជាការសម្តែង គគ្រឹកគគ្រេងបែបមានអត្ថន័យ។ តាមដានគូនេះ ទទួលបានកម្លាំងចិត្ត និង មេរៀនជីវិត ដែលគួរឱ្យយកគំរូតាម។ អបអរសាទរប្អូនទាំងពីរ»៕