កូនខ្មែរមិនអន់! Brianna Mai ប្រើសមត្ថភាពរហូតឈ្នះមកុដលំដាប់រងទី ៣ ពីកម្មវិធី Universal Woman 2024
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួត Universal Woman ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅកម្ពុជាជាម្ចាស់ផ្ទះ បានបញ្ចប់ទៅយ៉ាងរលូន ដោយបានរកឃើញម្ចាស់ជ័យលាភីគ្រង់មកុដប្រចាំឆ្នាំ ២០២៤ ហើយ គឺបានទៅលើបវរកញ្ញាតំណាងប្រទេស Philippines នាង Maria Gigante។
ដោយឡែក ងាកមកមើលបេក្ខភាព Universal Woman កម្ពុជា Brianna Mai វិញ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរសម្ដែងនូវអារម្មណ៍រំភើប និង បង្ហាញមោទកភាពខ្លាំងចំពោះនាង ដោយស្រ្ដីប្រកបដោយសក្តានុពលរូបនេះទទួលបានជ័យលាភីគ្រងមកុដលំដាប់រងទី ៣ នៃកម្មវិធី Universal Woman ឆ្នាំ ២០២៤ នេះ។
ជាមួយគ្នានោះ បើងាកទៅមើលអ្នកគាំទ្រ ក៏ដូចជាអ្នកនៅក្នុងវិស័យបវរកញ្ញាជាច្រើន កំពុងតែមានសេចក្ដីរំភើបជាខ្លាំង និង ចូលរួមអបអរសាទរចំពោះស្រ្ដីខ្មែររូបនេះ ដោយអាចទទួលបានមកុដលំដាប់រងទី ៣ ដែលជាទីមោទកសម្រាប់ប្រទេសកម្ពុជា៕