ស្នេហាបែបច្បាស់លាស់! ស្រឡាញ់គ្នា ៧ ឆ្នាំ Mai និង Ter ដាក់ទុនបើកផលិតកម្មរួមគ្នា ផ្អើលអ្នកគាំទ្រ
ជាង ៧ ឆ្នាំទៅហើយ ដែលតារាស្រីរូបស្រស់ Mai Davika និង Ter បានសាងទំនាក់តំនងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែម។ ខណៈទំនាក់ទំនងកាន់តែយូរ មហាជនក៏នៅមិនសុខដូចគ្នា ពោលគឺ ចង់ឱ្យអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗ ខណៈមិត្តភក្តិរបស់អ្នកទាំងពីរ ខ្លះរៀបការមានកូនអស់ហើយ។
ជាមួយគ្នានោះដែរ បើទោះបីជាមហាជនចង់ឃើញគូស្នេហ៍មួយគូនេះកាន់ដៃគ្នាចូលរោងការក៏ដោយ តែ Mai Davika និង Ter ហាក់មិនខ្វាយខ្វល់ឡើយ ពោលគឺ កាន់តែផ្អែមល្ហែមលើសដើម ពិសេស ម្នាក់ៗហាក់សម្រុកការងារស្ទើរតែគ្មានពេលទំនេរឡើយ។
ទោះយ៉ាងណា ថ្វីដ្បិតតែគូស្នេហ៍មួយគូនេះមិនទាន់បង្ហើបគម្រោងរៀបការក៏ដោយ តែអ្វីដែលគួរចាប់អារម្មណ៍ និង គួរឱ្យភ្ញាក់ផ្អើលនោះ ស្ងាត់ៗ គូស្នេហ៍មួយគូនេះកាន់ដៃគ្នាបើកផលិតកម្មជាមួយគ្នាផ្អើលមិត្តសិល្បៈ និង អ្នកគាំទ្រតែម្តង។ ក្នុងនោះ អ្នកទាំងពីរបានបើកផលិតកម្មមួយមានឈ្មោះថា Mine Media Production ដែលជាផលិតកម្មទទួលយុវវ័យជាច្រើនដែលមានសមត្ថភាពសិល្បៈ ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ផលិតកម្ម Mine Media Production ផងដែរ៕