(វីដេអូ) រចនា រ៉ាវ៉ាឌី ទឹកភ្នែករលីងរលោង អន់ចិត្តនឹងជីវិតខ្លួនឯង គ្មានឱកាសចាយភាពយុវវ័យដូចគេ
តារាសម្ដែងស្រីវ័យ ២៤ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យតាមរយៈស្នាដៃសម្ដែងក្នុងខ្សែភាពយន្ដខ្មែរតូចធំជាច្រើន ដែលក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់។
លើសពីនេះ តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីជីវិតលើវិស័យសិល្បៈនោះទេ តែតារាស្រីរូបនេះ ក៏ត្រូវបានមហាជនអ្នកគាំទ្រតាមដានខ្លាំងពីជីវិតឯករបស់នាងដែរ ដោយនាងតែងបង្ហាញជីវិតយ៉ាងហាយសូរ ជិះឡានទំនើបៗ ប្រើរបស់ប្រ៊េន និង ដើរកម្សាន្តយ៉ាងរីករាយជាមួយនឹងជីវិតនៅលីវរបស់នាង បន្ទាប់ពីកាន់តែទទួលភាពជោគជ័យមានឈ្មោះល្បីក្នុងវិស័យសិល្បៈ។
ចំពោះជីវិតគ្រួសារវិញ នាងជាកូនស្រីដែលរស់ក្នុងក្រុមគ្រួសារដ៏កក់ក្ដៅមួយមានប៉ាម៉ាក់គួរឱ្យគោរពស្រឡាញ់ ដែលនាងតែងបង្ហាញពីសកម្មភាពរស់នៅយ៉ាងមានសុភមង្គល និងក្ដីសុខជាមួយគ្រួសារប៉ាម៉ាក់ជាទីស្រឡាញ់របស់នាងផងដែរ។
ដោយឡែក ថ្មីៗនេះ ស្របពេលជីវិតហាក់ជោគជ័យទាំងវ័យក្មេងមែន តែបែរជា រចនា រ៉ាវ៉ាឌី រៀបរាប់ទាំងទឹកភ្នែកក្នុងកម្មវិធី «VTalk» អន់ចិត្តនឹងជីវិតខ្លួនឯងដែលវ័យត្រឹមប៉ុណ្ណេះ នាងដាក់សម្ពាធលើខ្លួនឯងខ្លាំង មិនមានឱកាសក្នុងការចាយភាពយុវវ័យរបស់ខ្លួនឱ្យសប្បាយដូចគេ ដោយត្រឹមតែប្រឹងប្រែងធ្វើការដើម្បីគ្រួសារបានរស់ស្រួល ទើបនាងអាចគិតពីខ្លួនឯងវិញ។
សូមទស្សនាវីដេអូខាងក្រោម៖