បើកបង្ហាញរឿងល្បីៗចំនួន ៣ សម្ដែងដោយតារាបូលីវូដ Gagan Malik ដែលទើបមកកម្ពុជាថ្ងៃមុន
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយ តារាសម្ដែងបូលីវូដដ៏ល្បី Gagan Malik ដែលរូបលោក ទទួលបានភាពល្បីល្បាញខ្លាំងជាមួយនឹងការសម្ដែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាសនា រាប់តាំងពីសាសនាព្រះពុទ្ធ ដល់សាសនាហិណ្ឌូ។
ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា បូករួមជាមួយនឹងទេពកោសល្យសម្ដែង តារាប្រុស Gagan Malik គឺជាតារាប្រុសមួយរូប ដើរជាតួអង្គសំខាន់ៗ ប្រចាំរឿងល្បីៗជាច្រើន យ៉ាងស័ក្ដិសមឥតខ្ចោះ។ ខាងក្រោមនេះ ជាខ្សែភាពយន្តបែបប្រវត្តិសាសនាចំនួន ៣ សម្ដែងដោយ Gagan Malik ដែលធ្លាប់ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ទស្សនាហើយជាប់ចិត្តមិនអាចបំភ្លេចបាន៖
១. រឿង Sri Siddhartha Gautama
ក្នុងខ្សែភាពយន្តនេះដែរ តារាសម្ដែង Gagan Malik បានសម្ដែងជាតួអង្គព្រះសិទ្ធត្ថ ដែលភាពយន្តមួយនេះបានចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៣។
២. រឿង Ramayan (រាមកេរ្តិ៍ )
រឿង Ramayan ដែលជាភាសាខ្មែរហៅថា រាមកេរ្តិ៍ នោះ ជាប្រភេទរឿងភាគ ដែលផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១២ និង បញ្ចប់នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៣។ ក្នុងរឿងមួយនេះ លោក Gagan Malik សម្ដែងជាតួអង្គ ព្រះរាម។
៣. រឿង Sankat Mochan Mahabali Hanumaan (ហនុមាន)
រឿងនេះដែរ ជាប្រភេទរឿងភាគដូចរឿង រាមកេរ្តិ៍ ដែរ ដោយចេញផ្សាយដំបូងនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៥ និង បញ្ចប់នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៧ ដោយលោក Gagan Malik សម្ដែងជាតួអង្គ ព្រះវិស្ណុ៕